ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យអ្នកម្តាយគេងលក់ស្រួលក្នុងពេលជិតដល់ថ្ងៃកើត។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកគេង អ្នកមិនគួរគេងតែបែរទៅចំហៀងស្តាំ ឬឆ្វេងរហូតទេ ដោយគួរតែផ្លាស់ប្តូរទម្រង់នៃការគេងចុះឡើយ។ ទម្រង់ណាធ្វើឲ្យអ្នកគេងលក់ស្រួល អ្នកគួរតែគេងតាមនោះ។ ជាពិសេស អ្នកក៏អាចទិញខ្នើយសម្រាប់អ្នកម្តាយពោះធំមកជួយធ្វើឲ្យអ្នកគេងផងដែរ។
- ប្រសិនជាអ្នកចង់គេងលក់ស្រួលក្នុងពេលយប់ អ្នកគួរតែកុំនៅតែលើគ្រែច្រើនពេកក្នុងពេលព្រឹក និងថ្ងៃ។ អ្នកគួរតែងើបឡើងមកធ្វើចលនាខ្លះ ទើបយប់ឡើងអាចគេងលក់ស្រួលបានលឿន។ ផ្ទុយទៅវិញ បើអ្នកគិតតែគេងលើគ្រែពេញមួយថ្ងៃចុចតែទូរស័ព្ទ នោះអ្នកនឹងពិបាកគេងលក់ណាស់ក្នុងពេលយប់។
- អាហារពេលល្ងាចអ្នកមិនគួរបរិភោគច្រើនលើសកំណត់ឡើយ ហើយគួរតែដើរហាត់ប្រាណខ្លះ ធ្វើចលនាខ្លះ ទើបអាចធ្វើឲ្យអ្នកអាចគេងលក់បាន។ ជាពិសេស ក្នុងពេលដែលអ្នកគេងមិនលក់ មិនគួរចុចទូរស័ព្ទនោះទេ ព្រោះវាអាចធ្វើឲ្យខូចភ្នែក ថែមទាំងអាចធ្វើឲ្យអ្នកមិនងាយគេងលក់ឡើយ។ ដូចនេះ អ្នកគួរតែបិទភ្នែករួចបន្ធូរអារម្មណ៍ទើបអាចគេងលក់ស្រួលបាន៕