ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកម្តាយស្រូបយកសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ ជាពិសេសគឺភ្នែកតែម្តង។ ជាពិសេស អ្នកម្តាយដែលចូលចិត្តជក់បារី និងញ៉ាំស្រាច្រើន ក៏អាចបំផ្លាញសុខភាពភ្នែកកូនដែរ ដោយធ្វើឲ្យភ្នែកកូនលូតលាស់មិនបានល្អឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយមិនគួរប៉ះពាល់នឹងពន្លឺX-Rayច្រើនដែរ ព្រោះសុទ្ធតែអាចធ្វើឲ្យភ្នែករបស់កូនខូចទាំងអស់។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចធ្វើឲ្យភ្នែកកូនលូតលាស់បានយ៉ាងល្អ៕