ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីភាពខុសគ្នារវាងបុរសល្អ និងអាក្រក់ ដើម្បីឲ្យអ្នកអាចជ្រើសរើសបុរសដែលត្រូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បុរសដែលល្អ មិនសូវហ៊ានសម្តែងអារម្មណ៍របស់ខ្លួនចេញមកទេ។ ប៉ុន្តែមនុស្សប្រុសដែលមិនល្អ នឹងចូលចិត្តនិយាយពាក្យផ្អែមល្ហែម ដោយមិនមានភាពខ្មាស់អៀន ព្រោះចង់ឲ្យមនុស្សស្រីលង់នឹងគេងាយ។
- មនុស្សប្រុសដែលល្អ នឹងប្រើសកម្មភាពដើម្បីបញ្ជាក់ការស្រឡាញ់របស់អ្នកចំពោះអ្នក។ មិនដូចបុរសសាវ៉ាទេ គឺគ្រាន់តែប្រើតែមាត់ដើម្បីបោកប្រាស់មនុស្សស្រីឲ្យស្ថិតក្នុងកណ្តាប់ដៃរបស់គេ។
- បុរសដែលល្អ នឹងមិនសន្យានឹងអ្នកច្រើនទេ ដោយប្រើសកម្មភាពដើម្បីបញ្ជាក់។ ប៉ុន្តែបើមនុស្សប្រុសដែលបោកតែស្រីស៊ី នឹងពោរពេញទៅដោយពាក្យសន្យាពេញមាត់តែម្តង។
- មនុស្សប្រុសដែលល្អ នឹងចេះគោរព ហើយផ្តល់តម្លៃដល់អ្នក មិនដូចបុរសសាវ៉ាចាំតែឡើងគ្រែជាមួយអ្នកទេ។
- បុរសដែលល្អ នឹងស្រឡាញ់ផ្នែកទាំងអស់របស់អ្នក មិនដូចបុរសដែលមិនល្អ ស្រឡាញ់តែសំបកក្រៅរបស់អ្នកឡើយ។ ដូចនេះ អ្នកគួរតែជ្រើសរើសឲ្យបានច្បាស់ ទើបមិនរើសខុសមនុស្ស ដែលអាចបំផ្លាញអនាគត់អ្នកបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)