ប្រសិនជាអ្នកមិនចង់ឲ្យស្បូនអ្នកឆាប់កើតមានបញ្ហា អ្នកគួរតែកែទម្លាប់ទាំងឡាយខាងក្រោមនេះចោល។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរពិសាររបស់ដែលត្រជាក់ច្រើននោះទេ។ របស់ដែលត្រជាក់នៅទីនេះសំដៅដល់របស់ក្លាសេ ឬទឹកកកជាដើម។ ក្រោយពេលដែលអ្នកបរិភោគច្រើន វានឹងប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។
- នៅកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែកុំរួមភេទច្រើនឲ្យសោះ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ទារកទេ ថែមទាំងអាចប៉ះពាល់ដល់ស្បូនខ្លាំងទៀតផង។
- នៅពេលដែលអ្នកជក់បារីច្រើន អត្រានៃការប្រឈមមុខនឹងជំងឺមហារីកស្បូនគឺខ្ពស់ខ្លាំង។ ជាពិសេស វាក៏អាចធ្វើស្បែកអ្នកឆាប់ចាស់ផងដែរ។
- ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែសម្អាតឲ្យបានស្អាត ទើបមិនបន្សល់ទុកមេរោគដែលអាចធ្វើឲ្យស្បូនអ្នកកើតមានបញ្ហា៕