ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលមនុស្សស្រីចូលបន្ទប់ទឹកគួរតែប្រយ័ត្នក្នុងពេលប្រើក្រដាសអនាម័យ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកចូលបន្ទប់ទឹកម្តងៗ គួរតែប្រើក្រដាសដែលមានស្តង់ដារនិងមានអនាម័យ ទើបមិននាំមេរោគចូលទៅក្នុងរាងកាយអ្នកតាមរយៈទ្វារមាស។ ជាពិសេស អ្នកមិនគួរប្រើក្រដាសដែលរាយ ក្រដាសតាមបង្គន់សាធារណៈ ក្រដាសដែលបើកថង់រួចទុកចោលយូរ ឬក្រណាត់សើមមកជូតកន្លែងសម្ងាត់របស់អ្នកឡើយ ព្រោះសុទ្ធតែជាប្រភេទក្រដាសដែលអាចនាំមេរោគចូលទាំងអស់។
- ក្នុងពេលដែលអ្នកជូតកន្លែងសម្ងាត់ មិនគួរប្រើកម្លាំងខ្លាំងនោះទេ ព្រោះវាអាចបន្សល់ទុកកំទេចក្រដាសលើនោះបាន។ ជាហេតុដែលធ្វើឲ្យទ្វារមាសរបស់អ្នកងាយប្រឈមនឹងគ្រោះថ្នាក់ណាស់។
- ក្នុងពេលដែលអ្នកជូត អ្នកគួរតែជូតពីមុខទៅក្រោយ ទើបមិនធ្វើឲ្យកន្លែងសម្ងាត់របស់អ្នកប្រឈមនឹងបញ្ហាសុខភាពដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការប្រើក្រដាសក្នុងបន្ទប់ទឹកទាំងឡាយឲ្យបានខ្ពស់៕