ប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែករបស់អ្នកមានសញ្ញាមិនធម្មតាទាំង 4 នេះ វាអាចជាការព្រមានថា អ្នកកំពុងកើនឡើងជាតិស្ករក្នុងឈាម។
- ភ្នែកព្រិលភ្លាមៗ
សញ្ញាមួយក្នុងចំណោមសញ្ញាទូទៅបំផុតនៃជាតិស្ករក្នុងឈាមខ្ពស់គឺការមើលឃើញព្រិល។ កម្រិតខ្ពស់នៃជាតិគ្លុយកូសក្នុងឈាមផ្លាស់ប្តូររចនាសម្ព័ន្ធនៃកញ្ចក់ភ្នែក និងប៉ះពាល់ដល់ផ្លូវដែលពន្លឺឆ្លងកាត់ភ្នែក នាំឱ្យបាត់បង់សមត្ថភាពក្នុងការមើលឃើញយ៉ាងច្បាស់ ជាពិសេសនៅពេលមើលពីចម្ងាយ ឬជិត។
- ចំណុចស្នាមអុជៗ ឬស្រមោលលេចឡើង
អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់តែងតែជួបប្រទះនូវស្នាមអុជៗ ចំណុចៗ ឬស្រមោលដែលផ្លាស់ទីក្នុងភ្នែករបស់ពួកគេ។ នេះជាសញ្ញានៃការខូចខាតកែវភ្នែក ជាបញ្ហាធ្ងន់ធ្ងរដែលបណ្ដាលមកពីការលើសជាតិស្ករក្នុងឈាមយូរ។ នៅពេលដែលសរសៃឈាមតូចៗនៅក្នុងរ៉េទីណាត្រូវបានខូចខាត ឬហូរឈាម ពួកវាអាចបណ្តាលឱ្យមានចំណុច ឫស្នាមអុជៗ។
- ឈឺភ្នែក ឬ តានតឹង
លើសជាតិស្ករក្នុងឈាម ក៏អាចនាំអោយមានការឈឺភ្នែក ឬ តានតឹង ជាពិសេសនៅពេលដែលភ្នែកធ្វើការជាប់ជាប្រចាំ។ ស្ថានភាពនេះជារឿយៗកើតឡើងដោយសារតែការផ្លាស់ប្តូរសម្ពាធនៅក្នុងភ្នែក ឬដោយសារតែការខូចខាតដល់សរសៃប្រសាទអុបទិក។
4. ភ្នែកស្ងួត និងអារម្មណ៍ក្តៅ
ភ្នែកស្ងួត គឺជាសញ្ញាទូទៅមួយនៃជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ។ ស្ថានភាពនេះកើតឡើងដោយសារតែជាតិស្ករក្នុងឈាមខ្ពស់កាត់បន្ថយការផលិតទឹកភ្នែក ធ្វើឱ្យភ្នែកស្ងួត និងងាយរលាក។ អ្នកជំងឺអាចមានអារម្មណ៍ក្តៅ រមាស់។
ចំណាំ៖ អ្នកជំងឺគួរតែតាមដានជាតិស្ករក្នុងឈាមជាប្រចាំ ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងប្រើប្រាស់កម្រិតថ្នាំត្រឹមត្រូវ។ ការគ្រប់គ្រងស្ត្រេស និងការរក្សារបៀបរស់នៅដែលមានសុខភាពល្អ គឺជាកត្តាសំខាន់ដូចគ្នាក្នុងការរក្សាលំនឹងជាតិស្ករក្នុងឈាម និងការពារសុខភាពទូទៅ៕