ការពិនិត្យមើលសម្ពាធឈាមរបស់អ្នកគឺជាវិធីល្អបំផុតដើម្បីដឹងថាតើអ្នកមានសម្ពាធឈាមខ្ពស់ដែរឬទេ។ ប្រសិនបើជំងឺលើសឈាមមិនត្រូវបានព្យាបាលទេ វាអាចបង្កឱ្យមានបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺតម្រងនោម ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
អ្នកដែលមានសម្ពាធឈាមខ្ពស់ (ជាធម្មតា 180/120 ឬខ្ពស់ជាងនេះ) អាចជួបប្រទះរោគសញ្ញារួមមាន:
-ឈឺក្បាលធ្ងន់ធ្ងរ
-ឈឺទ្រូង
-វិលមុខ
-ពិបាកដកដង្ហើម
-ចង្អោរ ក្អួត
-ព្រិលភ្នែក ឬការផ្លាស់ប្តូរការមើលឃើញផ្សេងទៀត
-ការថប់បារម្ភ
-ភាពច្របូកច្របល់ ឫភាំងស្មារតី
-ហឹងត្រចៀក
-ឈាមច្រមុះ
-ចង្វាក់បេះដូងមិនធម្មតា។
ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាទាំងនេះ និងសម្ពាធឈាមឡើងខ្ពស់ សូមស្វែងរកការថែទាំជាបន្ទាន់៕