ខាងក្រោមនេះ ជាផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ និងកាឡូរីទាប ជួយសម្រួលដល់ការរំលាយអាហារ បង្កើនល្បឿននៃការសម្រកទម្ងន់ និងកាត់បន្ថយជាតិខ្លាញ់លើសនៅក្នុងខ្លួនថែមទៀតផង។
1.ឪឡឹក
ឪឡឹកមានជាតិទឹកច្រើន មានកាឡូរីទាប ជួយឱ្យអ្នកឆ្អែតបានយូរ និងបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។ ឪឡឹកមានកាឡូរីតិចតួច ទឹកច្រើន ជួយអោយស្រស់ស្រាយ និងបំបាត់ការស្រេកទឹក។ ឪឡឹកផ្តល់បរិមាណវីតាមីន A និង C ដ៏ច្រើន និងជាតិសរសៃច្រើន ដែលអាចបង្កើនអារម្មណ៍ឆ្អែត ការពារការញ៉ាំច្រើន និងជួយបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។
2.ផ្លែក្រូច
ផ្លែក្រូច ឬ ក្រូចថ្លុង… មានឥទ្ធិពលធ្វើឱ្យស្រស់ស្រាយ និងស្រកទម្ងន់។ បរិមាណវីតាមីន C ខ្ពស់នៅក្នុងផ្លែឈើទាំងនេះជួយបង្កើនការរំលាយអាហារ និងជួយដុតបំផ្លាញជាតិខ្លាញ់លើស។
3.ម្នាស់
ម្នាស់មានអង់ស៊ីម bromelain ច្រើន ដែលជួយសម្រួលដល់ការរំលាយអាហារ និងកាត់បន្ថយការហើមពោះ។ ម្នាស់ក៏មានកាឡូរីទាប ជាតិសរសៃខ្ពស់ និងវីតាមីន C ដែលជួយកែលម្អការរំលាយអាហារ និងបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។
4.ផ្លែល្ហុង
ផ្លែល្ហុងមានអង់ស៊ីម papain ដែលជួយសម្រួលដល់ការរំលាយអាហារ។ ផ្លែល្ហុងមានផ្ទុកនូវកូលេស្តេរ៉ុល និងជាតិខ្លាញ់តិចតួច ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ និងវីតាមីន ជួយសម្រកទម្ងន់ កាត់បន្ថយខ្លាញ់ក្បាលពោះដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៕