ការចាប់ផ្តើមទម្លាប់ញ៉ាំអាហារផ្ត ល់សុខភាពក្នុងពេលវ័យជាយុវវ័យ ឬមនុស្សធំបានលឿនប្រហែលជាមិនមែនជារឿងបុរសវ័យក្មេងៗភាគច្រើនគិតដល់ឡើយ ប៉ុន្តែវាគឺជារឿងសំខាន់ដែលត្រូវធ្វើ ។ យកល្អបុរសវ័យក្មេងៗគួរតែធ្វើដូចខាងក្រោម៖
១.ចូរចាប់ផ្តើមញ៉ាំអាហារពេលព្រឹកឲ្យបានរាល់ថ្ងៃ
២.ញ៉ាំអាហារសម្រន់តិចតួចនៅពេលព្រឹក ដើម្បីរក្សាថាមពលក្នុងខ្លួន និងបង្ការការញ៉ាំអាហារច្រើនៗជ្រុល
៣.ញ៉ាំអាហារសម្បូរប្រូតេអ៊ីនតែខ្លាញ់តិចដូចជា ត្រី តៅហ៊ូ សណ្តែក សាច់បក្សីគ្មានស្បែក និងសាច់ជ្រូកគ្មានខ្លាញ់ ឲ្យបានច្រើន
៤.ជ្រើសរើសខ្លាញ់ផ្តល់សុខភាពចំពោះបេះដូងដូចជា ផ្លែប័រ ប្រេងអូលីវ និងប្រេងល្ហុង ផ្លែអាលម៉ុន ឬផ្លែវុលណាត់
៥.ញ៉ាំជាតិកាលស្យូម និងវីតាមីន D ឲ្យបានច្រើនដោយក្នុងនោះយ៉ាងហោចណាស់ ក៏ញ៉ាំបានបីដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃដែរ ដូចជា ទឹកដោះគោ ឬយ៉ាអួរ
៦.ហាត់ប្រាណជាទៀងទាត់ដូចជាលំហាត់ប្រាណដែលជំរុញដល់ការទ្រទម្ងន់ និងពង្រឹងដល់រាងកាយ៕