ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកថា អ្នកកំពុងតែប្រឈមមុខនឹងមហារីកមាត់ស្បូន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលឈាមរដូវអ្នកប្រែជាតិចជាងមុន អ្នកប្រហែលជាកំពុងតែកើតមហារីកមាត់ស្បូន។ ដូចនេះ អ្នកគួរតែចេះសង្កេតពីបរិមាណនៃឈាមរដូវ ទើបអាចដឹងពីសុខភាពស្បូនរបស់អ្នកបាន។
- នៅពេលដែលស្បូនអ្នកកើតមានជំងឺ អ្នកនឹងឈឺពោះខ្លាំងក្នុងពេលមករដូវម្តងៗ។ អាការៈនៃការឈឺពោះនេះ នឹងធ្ងន់ធ្ងរឡើងពីមួយខែទៅមួយខែ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយប្រកាន់ខ្ជាប់នូវរបបអាហារដែលត្រឹមត្រូវ ដោយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយឧស្សាហ៍ញ៉ាំទឹកសណ្តែក ទើបអាចការពារស្បូនរបស់អ្នកបានយ៉ាងល្អ៕