ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារកូនដែលទើបតែកើតមិនឲ្យមានគ្រោះថ្នាក។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរឲ្យកូនដែលមានអាយុក្រោម៤ខែ គេងផ្កាប់ចុះក្រោមទេ ព្រោះមានគ្រោះថ្នាក់ណាស់ ដោយអាចធ្វើឲ្យកូនពិបាកដកដង្ហើម។ ដូចនេះ អ្នកគួរតែឲ្យកូនគេងផ្ងារឡើងលើធម្មតា ទើបកូនមិនងាយជួបនឹងគ្រោះថ្នាក់ដោយចៃដន្យ។
- អ្នកមិនគួរឲ្យកូនដែលទើបតែកើតគេងលើពូកដែលទន់ពេកទេ ព្រោះឆ្អឹងខ្នងកូនមិនទាន់លូតលាស់បានល្អ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងកូនបាន។ បើធ្ងន់ធ្ងរ អាចធ្វើឲ្យកូនពិបាកដកដង្ហើមផងដែរ។
- ក្នុងគ្រែរបស់កូន មិនគួរទុកដាក់របស់ច្រើនពេកទេ ព្រោះពេលដែលកូនដេករើ អាចធ្វើឲ្យកូនងាយប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំណុចមួយនេះ។
- ក្នុងបន្ទប់របស់កូន មិនគួរឲ្យក្តៅពេក ហើយក៏មិនគួរឲ្យត្រជាក់ពេកដែរ ដោយគួរតែឲ្យមានខ្យល់អាកាសចេញចូលខ្លះ ទើបអាចបណ្តេញមេរោគចេញបាន។
- អ្នកមិនគួរឲ្យកូនគេងលើគ្រែតែមួយជាមួយអ្នកឡើយ ព្រោះនៅពេលដែលអ្នកមិនប្រយ័ត្ន នឹងអាចគេងសង្កត់លើកូន ធ្វើឲ្យកូនពិបាកដកដង្ហើម។ ដូចនេះ អ្នកមិនគួរឲ្យកូនគេងលើគ្រែតែមួយនោះឡើយ។
- កន្លែងដែលកូនគេង មិនគួរឲ្យមានផ្សែងបារីនោះទេ ព្រោះផ្សែងបារីទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់៕