ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីឆ្នាំកុរ អាចនាំទ្រព្យជូនផ្ទះខ្លួន ព្រមទាំងផ្ទះរបស់ស្វាមី ដោយធ្វើឲ្យផ្ទះទាំងពីរអាចរុងរឿងខ្លាំង។ ជាពិសេស មិនថាលំបាកយ៉ាងណាទេ សុទ្ធតែមានអ្នកតាមជួយជានិច្ច។ ដូចនេះ ទ្រព្យរបស់អ្នកនឹងច្រើនជាមិនខានឡើយ។
ឆ្នាំជូត
មនុស្សស្រីឆ្នាំជូត មានខួរក្បាលពិសេសក្នុងការរកបានប្រាក់ចូលផ្ទះ។ ជាពិសេស ក៏មានទេវតាទ្រព្យតាមជួយផងដែរ ដោយធ្វើឲ្យទ្រព្យរាប់មិនអស់នោះទេ។ ម្យ៉ាងទៀត គេក៏ចេះប្រើលុយបង្កើតលុយផងដែរ។ ដូចនេះ ក្នុងជីវិតនឹងមិនខ្វះលុយចាយឡើយ។
ឆ្នាំរោង
នារីឆ្នាំរោងវិញ ជាបុគ្គលដែលចេះរកលុយ ហើយក៏ចេះគ្រប់គ្រងលុយផងដែរ។ ជាពិសេស ក៏អាចនាំទ្រព្យជូនស្វាមីដែរ ដោយធ្វើឲ្យលុយដែលចូលមកអាចកាន់តែច្រើនឡើងៗ។ ដូចនេះ អ្នកនឹងមានលុយដែលរាប់មិនអស់ទេ៕