ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលគួរតែត្រៀមឲ្យគ្រប់មុនសម្រេចចិត្តយកកូនទី២។ តើមានអ្វីខ្លះទៅ?
- មុនពេលដែលអ្នកចង់យកកូនទី២ អ្នកគួរតែពិចារណាពីបញ្ហាសេដ្ឋកិច្ចជាមុនសិន ព្រោះសម័យនេះចិញ្ចឹមកូនម្នាក់មិនមែនចំណាយតិចនោះឡើយ។ ដូចនេះ អ្នកគួរតែមានចំណូលនឹងនរ ទើបអាចយកកូនទី២បាន។ បើមិនមានសមត្ថភាពគ្រប់គ្រាន់ទេមិនគួរប្រញាប់យកកូនមួយទៀតឡើយ។
- សុខភាពរបស់អ្នកម្តាយក៏ជាកត្តាសំខាន់ផងដែរ។ ប្រសិនជាអ្នកម្តាយមានអាយុច្រើន ឬមានបញ្ហាសុខភាព ក៏មិនគួរពិចារណាយកកូនទៀតដែរ។ ដូចនេះ មុនពេលចង់បានមួយទៀត អ្នកម្តាយគួរតែពិនិត្យសុខភាពជាមុនសិនទើបមិនគ្រោះថ្នាក់ទាំងអ្នក និងកូនក្នុងផ្ទៃ។
- ស្ថានភាពគ្រួសារក៏ជាកត្តាមួយទៀតក្នុងការពិចារណាថាគួរយកកូនទី២ឬអត់ដែរ។ គ្រួសារដែលចុះសម្រុង មិនសូវកើតមានជម្លោះ ដោយតែងតែរស់ក្នុងសុភមង្គល អាចយកកូនមួយទៀតបាន។ ប៉ុន្តែបើគ្រួសារតែងតែឈ្លោះ មិនគួរយកកូនមួយទៀតនោះទេ ព្រោះកូនមិនអាចរស់ក្នុងសុភមង្គលឡើយ៕