ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកមិនគួរធ្វើក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលដែលអ្នកមករដូវ មិនគួរដកធ្មេញនោះទេ ព្រោះវាអាចនឹងពិបាកក្នុងការទប់ឈាមមិនឲ្យហូរខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យរដូវរបស់អ្នកមកកាន់តែច្រើនខុសធម្មតាផងដែរ។ ដូចនេះ ប្រសិនជាអ្នកចង់ដកធ្មេញ គួរតែចាំដល់រដូវអស់ចំនួន៣ថ្ងៃទើបអាចធ្វើការដកធ្មេញបាន។
- ក្នុងពេលមករដូវ ទោះបីជាយ៉ាងណាក៏ដោយក៏អ្នកមិនគួរធ្វើការរួមភេទដែរ ព្រោះវាអាចនាំមេរោគចូលទៅក្នុងស្បូនអ្នកបានយ៉ាងងាយ។ ជាហេតុដែលធ្វើឲ្យស្បូនរបស់អ្នកងាយកើតបញ្ហាខ្លាំងណាស់។
- ក្នុងពេលដែលអ្នកមករដូវ មិនគួរដំខ្នងដំចង្កេះនោះទេ ព្រោះវាអាចធ្វើឲ្យឈាមរដូវអ្នកមកច្រើនជាងមុន ដោយធ្វើឲ្យចំនួនថ្ងៃនៃការមករដូវរបស់អ្នកអាចវែងជាងមុន។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នកផងដែរ។
- ក្នុងពេលមករដូវក៏មិនគួរផឹកស្រាដែរ ព្រោះវាធ្វើឲ្យសរសៃឈាមរបស់អ្នករីកធំ ដោយធ្វើឲ្យឈាមដើរមិនស្រួលឡើយ។ ដូចនេះ ឈាមរដូវរបស់អ្នកនឹងមកខ្លាំងមិនគួរឲ្យជឿនោះឡើយ៕