ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាវ៣ដែលអ្នកមិនគួរយកមកពាក់នោះទេ។ តើមានអ្វីខ្លះទៅ?
- អាវដែលមានចេញស្នាមអ៊ុចខ្មៅច្រើន ជាអាវដែលដុះផ្សិតហើយ។ អ្នកមិនគួរបន្តយកមកពាក់នោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់លាភសំណាងរបស់អ្នកទៀតផង។
- អាវដែលរហែកហើយគួរតែបោះចោល មិនគួរយកមកដេរហើយពាក់ទៀតទេ ព្រោះវាអាចបណ្តេញទ្រព្យចេញពីផ្ទះរបស់អ្នក ហើយទប់មិនឲ្យក្រដាសប្រាក់ហូរចូលមកឡើយ។
- អាវដែលចេញពណ៌ក៏មិនគួរយកមកពាក់ដែរ ព្រោះវាអាចធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ជាពិសេស វាក៏អាចធ្វើឲ្យសំណាងល្អមិនចូលមកក្បែរអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នមិនគួរពាក់អាវ៣នេះទេ៕