ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យអ្នកមានរាងស្អាត ហើយស្បែកក៏ក្មេងជាងវ័យរហូតដែរ។ តើមានអ្វីខ្លះទៅ?
- អ្នកអាចញ៉ាំទឹកឃ្មុំចំនួនមួយកែវជារៀងរាល់ថ្ងៃបាន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយទេ ថែមទាំងធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អផងដែរ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីន និងសារធាតុជាច្រើន ដែលអាចជួយបណ្តេញសារធាតុពុលក្នុងរាងកាយអ្នកចេញអស់ ថែមទាំងអាចកាត់ជាតិខ្លាញ់បានទៀតផង។
- ក្នុងត្រសក់មានផ្ទុកសារធាតុសរសៃ ដោយអាចជួយឲ្យក្រពះដំណើរការបានល្អ។ ជាពិសេស ក៏ជួយធ្វើឲ្យឈាមអ្នកដើរស្រួល ដោយធ្វើឲ្យស្បែកអ្នកមិនងាយចាស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏មានផ្ទុកវីតាមីនច្រើន ដោយជួយចិញ្ចឹមស្បែកអ្នកឲ្យក្មេងជាងវ័យជានិច្ច។
- ក្នុងស្រូវសាលី មានផ្ទុកជាតិសរសៃខ្ពស់ ដោយជួយឲ្យក្រពះអ្នករំលាយអាហារបានល្អណាស់។ ជាពិសេស ក៏អាចជួយបណ្តេញសារធាតុពុលពីរាងកាយអ្នកផងដែរ ដោយជួយការពារអ្នកមិនឲ្យកើតមហារីកពោះវៀនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកឆាប់ឆ្អែត មិនងាយញ៉ាំអ្វីផ្តេសផ្តាសធ្វើឲ្យធាត់នោះទេ។
- នៅក្នុងដំឡូងមានផ្ទុកសារធាតុសរសៃខ្ពស់ណាស់ ដោយជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលអ្នកពិសាររួច ក៏ងាយស្រួលក្នុងការបត់ជើងធំផងដែរ។ ដូចនេះ ខ្លាញ់ក្នុងរាងកាយអ្នកនឹងអាចបញ្ចេញមកក្រៅបានយ៉ាងងាយ៕