ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
ក្នុងពេលមករដូវ អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចនាំយកមេរោគជាច្រើនចូលទៅក្នុងរាងកាយរបស់អ្នក ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីខ្លាំងណាស់។ ជាពិសេស អ្នកមិនគួរឈ្លីចង្កេះ ឬដំចង្កេះក្នុងពេលដែលកំពុងមករដូវឡើយ ព្រោះវាអាចធ្វើឲ្យឈាមរដូវអ្នកធ្លាក់ខ្លាំងខុសធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មិនគួរញ៉ាំកាហ្វេ តែក្រាស់ ព្រមទាំងស្រាផងដែរ ព្រោះវាអាចធ្វើឲ្យឈាមរដូវអ្នកមកខុសធម្មតា។ ចុងក្រោយ អ្នកមិនគួរបរិភោគអាហារដែលហិរនោះទេ ទើបរដូវអ្នកមកបានស្រួល មិនធ្វើឲ្យសុខភាពអ្នកប្រឈមនឹងគ្រោះថ្នាក់៕