ការស្រាវជ្រាវមួយ បង្ហាញថាប្រសិនបើអ្នក បានប្រឹងប្រែងព្យាបាលជំងឺរលាកឫដំបៅក្រពះ តែជំងឺរបស់អ្នកនៅតែលាប់ឡើងវិញច្រើនដង នោះបញ្ហាអាចស្ថិតនៅត្រង់វិធីគេងរបស់អ្នក ។
ក្រុមអ្នកវិទ្យាសាស្ត្រចិន បានពិសោធន៍លើមនុស្ស ១៦៨៩ នាក់ (អាយុក្រោម ៦៩ ឆ្នាំ) មានជំងឺរលាកនិងដំបៅក្រពះ បណ្តាលមកពីបាក់តេរី Helicobacterpylori។
អ្នកជំងឺទាំងត្រូវបានព្យាបាលដោយម៉ត់ចត់ក្នុងរង្វង់ ៤សប្តាហ៍ ហើយ ១៥៣៨នាក់ បានជាដាច់ និង បានចូលរួមផ្នែកបន្តរបស់ការពិសោធន៍ ដើម្បីកំណត់មូលហេតុលាប់ជំងឺក្រៅពី Helicobacterpylori ។
អ្នកជំងឺប្រើប្រាស់ឧបករណ៍តាមដានមួយសំដៅផ្គត់ផ្គង់ព័ត៌មានអំពីបរិមាណ និងគុណភាពដំណេករបស់ពួកគេ ។ លទ្ធផលបង្ហាញថា អ្នកលាប់ជំងឺដំបូង និងលាប់ច្រើនដង បន្ទាប់ពីនោះ គឺជាក្រុមមនុស្សដែលពិបាកគេង, គេងមិនស្កប់ ឬ ឧស្សាហ៍ភ្ញាក់កណ្តាលយប់ ។
ក្រៅពីនេះ អ្នកកើតជំងឺបេះដូង, ទឹកនោមផ្អែម, ទទួលទានស្រាច្រើន ក៏ងាយលាប់ជំងឺក្រពះ ផងដែរ។
គេងមិនលក់ ពិបាកគេង ក៏ដូចជំងឺក្រពះត្រូវបានចាត់ទុកជាបញ្ហាសុខភាព កើតឡើងជាប្រចាំ នៅសហគមន៍មនុស្សចាស់ តែមុននេះគេពុំដឹងថា បញ្ហា២នេះអាចពាក់ព័ន្ធគ្នា៕