ភាគច្រើនដំបៅក្រពះពោះវៀនច្រើន តែកើតឡើងក្នុងក្រពះ បំពង់លើក្រពះ ឬពោះវៀនតូច ដោយវាអាចបង្កឡើងដោយការបង្ករោគដោយបាក់តេរី ប៉ុន្តែជាតិអាស៊ិតច្រើនក្នុងក្រពះក៏អាចនាំឲ្យកើតដំបៅបានដែរ ហើយក៏ធ្វើឲ្យដំបៅនោះមានការឈឺចាប់ខ្លាំងជាងទៀតផង។
យ៉ាងណាមិញបើសិនជាអ្នកកំពុងតែមានជំងឺដំបៅក្រពះរួច ហើយចង់ឲ្យដំបៅនេះឆាប់ជាវិញនោះ យកល្អគួរតែព្យាយាមប្រើរបៀបរស់នៅដូចខាងក្រោមនេះ ៖
- កុំជក់បារី
- ចូរចៀសវាងការលេបថ្នាំប្រឆាំងការរលាកដូចជា Ibuprofen ឬ Aspirin
- ចូរចៀសវាងអាហារ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ព្រមទាំងគ្រឿងស្រវឹង
- បើសិនជាអាហារហិរធ្វើឲ្យអ្នកមានអារម្មណ៍ថាក្រហាយដើមទ្រូង ចូរចៀសឲ្យឆ្ងាយពីអាហារទាំងនេះ
- ចូរចៀសវាងអាហារ ឬភេសជ្ជៈទាំងឡាយនាដែលធ្វើឲ្យអ្នកមានការឈឺចាប់ ឬមិនមានផាសុកភាព៕