ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង កើតមកភ្លាមនាំលាភធំជូនប៉ាម៉ាក់ភ្លាម។ ជាពិសេស ក៏អាចជួយអ្នកមានគុនឲ្យគេចចេញពីឧបសគ្គ និងទុក្ខលំបាកទាំងឡាយផងដែរ។ ជាហេតុដែលធ្វើឲ្យពួកគាត់រស់បានសុខស្រួលណាស់។
ឆ្នាំមមី
កូនដែលកើតក្នុងឆ្នាំមមី ជាកូនដែលអាចនាំទ្រព្យជូនម៉ាក់ប៉ា។ ជាពិសេស គ្រោះទាំងឡាយនឹងប្រែជាលាភទាំងអស់។ ជាហេតុដែលធ្វើឲ្យមាតាបិតារស់នៅប្រកបដោយសុភមង្គលខ្លាំងតែម្តង។
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំកុរ ជាកូនដែលមានលាភល្អតាមជាប់ជិតខ្លួនជានិច្ច។ ពេលដែលប៉ាម៉ាក់ជួបនឹងបញ្ហា ឲ្យតែមានគេនៅក្បែរខ្លួន នឹងប្រែជាងាយស្រួលដោះស្រាយទាំងអស់។ ជាហេតុដែលធ្វើឲ្យពួកគាត់អាចប្រមូលបានទ្រព្យច្រើនណាស់៕