ប្រសិនជាអ្នក ចង់បង្កើនលាភឲ្យចូលមកក្នុងជីវិតអ្នកច្រើន អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- ចំពោះមនុស្សប្រុស អ្នកអាចទុកក្រដាសប្រាក់តូចក្នុងខោប៉ាវក្រោយបាន។ នៅពេលដែលអ្នកធ្វើបែបនេះយូរ លាភនឹងរត់ចូលមកឯង។ ប៉ុន្តែចំពោះក្រដាសប្រាក់ធំ អ្នកអាចទុកក្នុងកាបូបបាន ដើម្បីកុំឲ្យជ្រុះបាត់។
- ចំពោះកាបូបលុយរបស់អ្នក អ្នកមិនគួរទុកនៅលើសាឡុង ឬបង្អួច។ ម្យ៉ាងទៀត អ្នកក៏មិនគួរទុកនៅកន្លែងដែលមានពន្លឺដែរ ឬទុកនៅផ្លូវគេដើរ ព្រោះវាអាចប៉ះពាល់ដល់លាភអ្នកទាំងអស់។ អ្នកគួរតែទុកនៅកន្លែងសុវត្ថិភាព ហើយគ្មាននរណាមើលឃើញ។
- អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ព្រោះការឈ្លោះប្រកែកជាមួយអ្នកដទៃច្រើន នឹងអាចបំផ្លាញលាភសំណាងរបស់អ្នកដូចគ្នា។
- អ្នកគួរតែនិយាយជាមួយអ្នកដែលមានលាភខ្ពស់ច្រើន ព្រោះអ្នកនឹងអាចទទួលបានលាភដូចជាអ្នកទាំងនោះដែរ៕