ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ម្យ៉ាងដែលអ្នកម្តាយមិនគួរប៉ះពាល់ទេ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃមិនស្រួល។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរសាកថ្មបណ្តើរហើយលេងទូរស័ព្ទបណ្តើរទេ ព្រោះអាចបង្អាក់មិនឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អឡើយ។ ជាពិសេស បើអ្នកលេងក្នុងពេលសាកថ្ម ទូរស័ព្ទនឹងឆាប់ក្តៅ ដោយអាចធ្វើឲ្យវាងាយផ្ទុះខ្លាំងណាស់។
- អ្នកម្តាយមិនគួរតែងតែលេងទូរស័ព្ទគ្រប់ពេលទេ មានន័យថា មិនគួរមើលទូរស័ព្ទជាប់ពេញមួយថ្ងៃដោយមិនសម្រាកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែកអ្នកណាស់ ថែមទាំងអាចធ្វើឲ្យអ្នកម្តាយចាប់ផ្តើមឈឺចង្កេះផងដែរ។ ជាពិសេស កូនក្នុងផ្ទៃនឹងមិនអាចសម្រាកបានគ្រប់គ្រាន់ឡើយ។ ដូចនេះ កូនកើតចេញមកនឹងពិបាកមើលថែណាស់ ដោយកូនអាចនឹងរករឿងច្រើន ជាពិសេសពេលយប់នឹងគេងលក់មិនស្រួលឡើយ។
- អ្នកម្តាយមិនគួរលេងទូរស័ព្ទជក់ពេកទេ ព្រោះអារម្មណ៍របស់អ្នកអាចឡើងចុះមិនទៀងតាមទូរស័ព្ទនោះ។ នៅពេលដែលអារម្មណ៍របស់អ្នកតែងប្រែប្រួល នឹងអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាហេតុដែលធ្វើឲ្យកូនកើតចេញមកឆាប់មួលម៉ៅ និងឆេវឆាវខ្លាំងណាស់៕