ដោយសារមាតិកាអាហារូបត្ថម្ភខ្ពស់ និងសារធាតុសម្បូរបែប សណ្តែកដី ត្រូវបានចាត់ថ្នាក់ជាគ្រាប់ដែលមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស ដូចខាងក្រោមៈ
មានប្រយោជន៍សម្រាប់បេះដូង
មនុស្សជាច្រើនគិតថាសណ្តែកដីមានផ្ទុកជាតិខ្លាញ់ច្រើន។ នោះពិតជាត្រឹមត្រូវណាស់។ ប៉ុន្តែខ្លាញ់នៅក្នុងសណ្តែកដីគឺជាខ្លាញ់មិនឆ្អែតខ្ពស់ ដូចគ្នានឹងវ៉លណាត់ និងអាល់ម៉ុនដែរ។
សារធាតុទាំងនេះមានឥទ្ធិពលល្អលើការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងការពារការកកើតកំណកឈាមតូចៗ ដែលអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ល្អសម្រាប់ខួរក្បាល
សណ្តែកដីមានប្រភពច្រើននៃវីតាមីន B3 និង niacin ដែលងាយស្រូបយកដោយរាងកាយ ជួយបង្កើនការចងចាំ និងបង្កើនសកម្មភាពខួរក្បាល។
ក្រៅពីនេះ ប្រភពនៃសារធាតុ niacin ដែលមាននៅក្នុងសណ្តែកដី ក៏មានឥទ្ធិពលល្អណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer ។
ការពារជំងឺមហារីក
ប្រេងសណ្តែកដីមិនគ្រាន់តែជាប្រេងបន្លែដែលល្អសម្រាប់សុខភាពមនុស្សគ្រប់រូបនោះទេ។
វាក៏ជាអាហារដែលអាចការពារ ការលូតលាស់នៃកោសិកាមហារីកប្រភេទមួយចំនួន។
អត្ថប្រយោជន៍មួយចំនួនទៀត
យោងតាមការសិក្សាជាច្រើន សណ្តែកដីក៏សម្បូរជាតិសរសៃផងដែរ ដែលជួយកាត់បន្ថយការរលាក និងជួយដល់ការរំលាយអាហារ។
ការប្រើប្រាស់សណ្តែកដីឱ្យបានត្រឹមត្រូវ ក៏ជាមធ្យោបាយបន្ថែមអាហារូបត្ថម្ភ ដើម្បីការពារគ្រួសក្នុងថង់ទឹកប្រមាត់។
គ្រឿងផ្សំនៅក្នុងសណ្តែកដីមានឥទ្ធិពលល្អលើសុខភាពខួរក្បាល ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងធ្វើអោយអារម្មណ៍កាន់តែប្រសើរឡើង៕