ខណៈដែលអ្នកខ្លះព្យាយាមឥតឈប់ដើម្បីអាចស្រកទម្ងន់ អ្នកដទៃទៀតបែរជាពិបាកនឹងឡើងទម្ងន់ទៅវិញ។ គួរឱ្យអស់សំណើចណាស់ដែលអាហារកញ្ចប់ ឬអាហារមានផ្ទុកជាតិខ្លាញ់មិនល្អគ្មានប្រសិទ្ធិភាពចំពោះអ្នកដែលមិនអាចកើនទម្ងន់ ។
ទោះជាយ៉ាងណា ការចង់កើនទម្ងន់ និងឡើងសាច់ដុំគ្មានអ្វីពិបាកសោះឡើយ ! ដំណោះស្រាយ គឺសាមញ្ញមែនទែន ដោយគ្រាន់តែទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អៗ និងប្រូតេអ៊ីនជាការស្រេច។ ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីឡើងគីឡូ ៖
១. សាច់ក្រហម
ការទទួលទានសាច់ក្រហមជួយឱ្យកើនម៉ាសនៃសាច់ដុំតាមរយៈជាតិប្រូតេអ៊ីនខ្ពស់ដែលមានផ្ទុក។ ទោះជាយ៉ាងណាចូរជ្រើសសាច់គ្មានខ្លាញ់និងទទួលទានរួមជាមួយបន្លែ។
២. ទឹកដោះគោស្រស់
ទឹកដោះគោស្រស់ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយត្រូវការដើម្បីកើនទម្ងន់និងពង្រឹងសុខភាពសាច់ដុំ ព្រមទាំងឆ្អឹង។
៣. បឺរសណ្ដែកដី
បឺរសណ្ដែកដីធម្មជាតិមានផ្ទុកជាតិខ្លាញ់សុខភាពល្អនិងប្រូតេអ៊ីនដែលជួយឱ្យអ្នកឆាប់ឡើងទម្ងន់។ ត្រឹមតែ ១ ស្លាបព្រាបាយនៃបឺរសណ្ដែកដីសុទ្ធមានផ្ទុកកាឡូរីដល់ទៅ ១០០ កាឡូរី ៤ ក្រាមនៃប្រូតេអ៊ីន សារធាតុ Folate វីតាមីន B3 វីតាមីន E និងម៉ាញ៉េស្យូម។
៤. ផ្លែឈើត្រូពិច
ជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែចាំបាច់ដែលល្អសម្រាប់អ្នកចង់ឡើងទម្ងន់ ព្រមទាំងរក្សាបាននូវសុខភាពល្អរឹងមាំ។
៥. ដំឡូងបារាំង
កាបូអ៊ីដ្រាតក្នុងដំឡូងបារាំងនឹងជួយឱ្យអ្នកឆាប់កើនទម្ងន់។ ការទទួលទានអាហារមើមនេះក៏ល្អសម្រាប់សុខភាពបេះដូងនិងឆ្អឹងរឹងមាំគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតដំឡូងបារាំងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយផងដែរ។
៦. សាច់មាន់
ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់សម្រាប់ការឡើងទម្ងន់និងសុខភាពសាច់ដុំ ៕