ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែង៣ដែលមិនគួរទុកស្បែកជើង។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរទុកស្បែកជើងចោលក្រោមគ្រែឡើយ ព្រោះស្បែកជើងមានផ្ទុកមេរោគច្រើនណាស់ ដោយវានឹងធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក និងសុខភាពផងដែរ។ ដូចនេះ អ្នកមិនអាចយកស្បែកជើងទៅទុកចោលនៅក្រោមគ្រែជាដាច់ខាត។
- អ្នកក៏មិនគួរទុកស្បែកជើងចោលរាយប៉ាយពេញក្នុងបន្ទប់ទទួលភ្ញៀវផងដែរ ព្រោះវាមិនត្រឹមតែមើលទៅមិនល្អមើលទេ ថែមទាំងអាចប៉ះពាល់ដល់ទ្រព្យ និងលាភក្នុងផ្ទះរបស់អ្នកផងដែរ។
- ស្បែកជើងរបស់អ្នកក៏មិនគួរទុកចោលមុខផ្ទះដែរ ព្រោះវាអាចបង្អាក់ ឬឃាត់មិនឲ្យលុយចូលមករកអ្នកបាន ដោយធ្វើឲ្យអ្នករស់នៅយ៉ាងខ្វះខាតតែម្តង។ ដូចនេះ អ្នកគួរតែទុកដាក់ស្បែកជើងឲ្យបានល្អ ទើបអាចនាំលាភធំចូលមកបាន៕