ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលមិនគួរឲ្យអ្នកដទៃខ្ចី។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរឲ្យអ្នកដទៃខ្ចីឡាននោះទេ ព្រោះបើកើតមានបញ្ហាអ្វី អ្នកជាម្ចាស់ឡានជាអ្នកទទួលខុសត្រូវ។ ដូចនេះ អ្នកមិនគួរឲ្យនរណាខ្ចីឡានផ្តេសផ្តាសនោះឡើយ ទើបមិនជួបបញ្ហា។
- អ្នកក៏មិនគួរឲ្យអ្នកដទៃខ្ចីអត្តសញ្ញាប័ណ្ណដែរ ព្រោះវាជារបស់សំខាន់បំផុត។ ប្រសិនជាអ្នកដទៃខ្ចីរួចទៅធ្វើរឿងខុសច្បាប់ នោះអ្នកនឹងប្រឈមនឹងបញ្ហាធំជាមិនខានឡើយ។
- ទូរស័ព្ទក៏មិនគួរឲ្យអ្នកដទៃខ្ចីដែរ ព្រោះក្នុងនោះផ្ទុកទៅដោយរឿងសំខាន់របស់អ្នក ព្រមទាំងអាថ៌កំបាំងផងដែរ។ ប្រសិនជាអ្នកឲ្យអ្នកដទៃខ្ចី នោះអ្នកនឹងអាចជួបបញ្ហាធំបានដោយមិនដឹងខ្លួន។
- លុយក៏មិនគួរឲ្យគេខ្ចីផ្តេសផ្តាសដែរ ព្រោះខ្ចីរួច នឹងពិបាកទារមកវិញណាស់។ ជាហេតុដែលធ្វើឲ្យមនោសញ្ចេតនារបស់អ្នកអាចបំផ្លាញបាន។ ជាពិសេស បើគេរត់បាត់ អ្នកនឹងមិនអាចយកលុយមកវិញនោះទេ៕