ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកម្តាយមិនគួរពិសារក្នុងពេលដែលជិតដល់ខែសម្រាល ព្រោះអាចធ្វើឲ្យអ្នកងាយកើតមុនខែណាស់។ ហេតុអ្វីទៅ?
ក្នុងពេលដែលជិតគ្រប់ខែ អ្នកម្តាយងាយជួបនឹងបញ្ហាទឹកភ្លោះតិចណាស់ ហើយកូននៅមិនសុខជាដើម។ ក្នុងពេលនេះឯង មានផ្លែឈើមួយចំនួនដែលអាចធ្វើឲ្យអ្នកម្តាយងាយកើតមុនខែណាស់។ ដូចនេះ អ្នកមិនគួរញ៉ាំល្ហុងទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចធ្វើឲ្យកូនមិនអាចនឹងនរបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកងាយកើតមុនខែណាស់ ជាពិសេស ល្ហុងខ្ចីតែម្តង គឺមិនអាចពិសារបានឡើយ។ អ្នកម្តាយ អាចបរិភោគផ្លែគីវី រួមនឹងផ្លែឈើដែលមានវីតាមីនជាច្រើនទៀត ដើម្បីជួយកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ៕