ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលក្រោយរួមភេទរួចគួរតែធ្វើ និងមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?
រឿងទី១ដែលអ្នកត្រូវតែធ្វើក្រោយរួមភេទរួចគឺទៅបត់ជើងតូចភ្លាម។ ការនោមនេះអាចជួយកំចាត់មេរោគផ្សេងៗដែលអ្នកនឹកស្មានមិនដល់ក្នុងពេលរួមភេទ។ រឿងដែលអ្នកមិនគួរធ្វើគឺ មិនគួរផឹក ឬញ៉ាំរបស់ដែលត្រជាក់នោះទេ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកមិនស្រួល។ ជាពិសេស អ្នកមិនគួរទៅងូតទឹកភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់បេះដូងអ្នក ដោយធ្វើឲ្យអ្នកដកដង្ហើមមិនទាន់នោះទេ។ ប្រសិនជាអ្នកចង់ងូតទឹក គួរតែចាំដល់អារម្មណ៍ពុះកញ្ច្រោលបាត់សិន ទើបអាចងូតបាន។ ចុងក្រោយ អ្នកមិនគួរគេងភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់ខ្លាំង ហើយអារម្មណ៍មួយនេះនឹងអាចបន្តដល់ថ្ងៃទី២បាន។ ដូចនេះ បើអ្នកចង់គេង គួរតែចាំដល់អារម្មណ៍អ្នកស្ងប់សិន ទើបអាចចូលគេង ហើយគេងលក់ស្រួលបាន៕