តើនរណាដែលមិនធ្លាប់មានបញ្ហាក្រពះនោះ? ខាងក្រោមនេះ Health នឹងបង្ហាញពីវិធីសាមញ្ញងាយៗមួយចំនួន ដើម្បីជួយអ្នកបញ្ឈប់បញ្ហាឈឺក្រពះយ៉ាងមានប្រសិទ្ធភាព។
1.ញ៉ាំម្ទេស
ការបរិភោគម្ទេសអាចជួយអ្នកពីបញ្ហាឈឺក្រពះតាមវិធីជាច្រើន។ វាជាការប្រើថ្នាំស្ពឹកតាមធម្មជាតិហើយអាចបន្ថយការឈឺចាប់និងការមិនស្រួល។
វាក៏អាចកាត់បន្ថយជាតិអាស៊ីតប្រយុទ្ធប្រឆាំងនឹងដំបៅក្រពះនិងសម្លាប់បាក់តេរីមួយចំនួនផងដែរ។ ក្រៅពីនេះវាជួយរំលាយអាហារឱ្យមានប្រសិទ្ធភាពជាងមុន។ ត្រូវចាំថាអ្នកគួរញ៉ាំវាជាមួយអាហារ និងក្នុងបរិមាណសមរម្យ។
2.ហាត់យ៉ូហ្គា (Yoga)
ការធ្វើលំហាត់ប្រាណយ៉ូហ្គាអាចជួយអ្នកក្នុងការរំលាយអាហារនិងបង្កើនការប្រើប្រាស់អាហារឱ្យសព្វរាងកាយ តាមរយៈពោះវៀនរបស់អ្នក។ វាក៏ជួយកាត់បន្ថយភាពតានតឹងដែលអាចបណ្តាលឱ្យអ្នកមានបញ្ហាក្រពះដូចជាជម្ងឺរលាកពោះវៀនធំផងដែរ។
3.ញ៉ាំខ្ញី
ខ្ញីមានឥទ្ធិពលដ៏អស្ចារ្យចំពោះក្រពះ។ វាជួយកាត់បន្ថយការរលាកដូចជាថ្នាំអាស្ពីរីន និងថ្នាំដទៃទៀត។ វាជួយឱ្យចរន្តឈាមរត់ស្រួល ដែលជួយដល់ការរំលាយអាហារ ធ្វើឱ្យសារពាង្គកាយស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន។
ខ្ញីក៏ជួយទប់ស្កាត់ឧស្ម័ន និងបន្ធូរសាច់ដុំនៃដំបៅពោះវៀនដែលអាចឱ្យយើងធូរស្បើយពីការឈឺពោះ។
4.ញ៉ាំបាយ
បាយអាចជួយឱ្យក្រពះរំលាយអាហារហើយវាមានឥទ្ធិពលយ៉ាងល្អ។ អាហារបែបនេះមិនស្ថិតនៅក្នុងក្រពះយូរទេ ហើយមិនធ្វើឱ្យជាតិអាស៊ីតចាល់ច្រើននៅក្នុងក្រពះ។
5.ស្អំទឹកក្ដៅ
ការស្អំទឹកក្ដៅដាក់លើតំបន់ក្រពះរបស់អ្នកអាចបន្ថយការឈឺចុកចាប់សាច់ដុំ និងការរមួលក្រពើ។ អ្នកអាចយកដបមួយហើយច្រកទឹកក្ដៅចូល ដោយទ្រាប់ក្រណាត់ពីលើ។ ដាក់វានៅលើពោះឱ្យយូរបន្តិចហើយវានិងបានធូរស្រាល។
6.លាបប្រេងខ្យល់
វិធីមួយនេះអាចបំបាត់អាការៈឈឺក្រពះ ឬរមួលក្រពះ យ៉ាងមានប្រសិទ្ធភាព។ អ្វីដែលអ្នកត្រូវធ្វើនោះគឺគ្រាន់តែដាក់វាលើក្បាលពោះរួចហើយ ញីវាដូចមាស្សារយៈពេលមួយនាទី៕