ថ្ងៃនេះ Health នឹងនាំប្រិយមិត្ត អោយដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យ ទាំង ១២ របស់ផ្លែត្របែក។
1.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
ផ្លែត្របែកមានផ្ទុក វីតាមីន C បួនដង លើពីផ្លែឈើធម្មតា។ វាជួយបង្កើនអារម្មណ៍ផ្ចង់ និង ពង្រឹងសារពាង្គកាយ ព្រមទាំងការពារ និង បង្ការពីវីរុសផ្សេងៗ ទៀតផង។
2.កាត់បន្ថយហានិភ័យនៃ ជម្ងឺមហារីក
Lycopene, quercetin, Vitamin C និង polyphenols ជាពពួក អាហារផ្លែឈើ ដែលមានប្រយោជ៍សំរាប់សុខភាព ក្នុងការកាពារវីរុសផ្សេងៗដែលបណ្តាលអោយមានជម្ងឺមហារីក ។ ហើយបើយោងតាមការស្រាវជ្រាវ ផ្លែត្របែក វាជាផ្លែឈើម្យ៉ាង ដែលជួយការពារអ្នក ក្នុងការកាត់បន្ថយនៃ ការរីកលូតលាស់ នៃពពួកកោសិកាមហារីក និង ជួយ បង្រួមនៃក្រពេញ របស់កោសិកាដែលមានមហារីក ។
3.កាត់បន្ថយជម្ងឺទឹកនោមផ្អែម
យោងទៅលើសមាសធាតុ គ្រប់គ្រាន់ នៃសារជាតិfibre និង ប្រភេទនៃ សមាសធាតុ យ៉ាងតិចតួច ក្នុងការបង្កើន កម្រិតជាតិស្ករ ក្នុងសរសៃឈាម (glycermic index)។ ផ្លែត្របែក ជួយជួសជុល កោសិការតំរង់នោម ខណៈពេល នៃសមាសធាតុនៃជាតិស្ករ ត្រូវបានកាត់បន្ថយ ហើយរួមទាំង សមាធាតុ fiber ដែលផ្ទុកក្នុង ផ្លែត្របែក ជួយគ្រប់គ្រងកម្រិតជាតិស្ករដែលមាននៅក្នុងឈាម អោយបានល្អប្រសើរ។
4.ជួយថែរក្សាប្រព័ន្ធភាពស៊ាំនៃបេះដូង
វាជួយធ្វើឲ្យមានតុល្យភាពរវាង ប៉ូតាស្យូម និង សូដ្យូម នៅក្នុងសារពាង្គកាយ ហើយធ្វើឲ្យសម្ពាធឈាមដំណើរការជាប្រក្រតី លើសពីនេះទៅទៀត ជួយបង្កើននៅកម្រិត ជាតិ កូលេស្តេរ៉ូល បានល្អប្រសើរទៀតផង។
5.ជួយសំរួលដល់ការទល់លាមក
វាស្ថិតក្នុងចំណោមផ្លែឈើមួយដែលជាប្រភេទអាហារសំបូរទៅដោយសារជាតិ fibre បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត ហើយគ្រាន់តែផ្លែត្របែកមួយផ្លែវាមាន សារធាតុ fiber ១២ ភាគរយ ដែលអ្នកចាំបាច់ត្រូវទទួលទានប្រចាំថ្ងៃ ។ ផ្លែត្របែកក៏ផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរំលាយអាហារផងដែរ។
6.ជំនួយដល់ភ្នែក
យោងទៅលើវត្តមានរបស់វីតាមីន “A” ដែលមាននៅក្នុងផ្លែត្របែក ជួយកាត់បន្ថយការស្រវាំងភ្នែក និង ភ្នែកឡើងបាយ បើទោះបីជាវាមិន សូវសម្បូរវីតាមីន “A” ដូចការ៉ុតក៏ដោយវានៅតែជាប្រភពដ៏ល្អនៃជីវជាតិ។
7.អំឡុងពេលមានទំងន់
ផ្លែត្របែកវាមានផ្ទុកប្រភេទអាស៊ីត Folic ឬ វីតាមីន B-9 ដែលស្ត្រីមានផ្ទៃពោះ ត្រូវការវាជាចាំបាច់ ដើម្បីជួយអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទទារក និង ការពារពីការរាលដាល នៃការកកើតថ្មី នៃជម្ងឺសសៃប្រសាទ ។
8.ជួយការពារការឈឺធ្មេញ
ត្របែកជួយការពារ ពពួកបាក់តេរីដែលធ្វើឲ្យរលាក និង បំផ្លិតបំផ្លាញអញ្ចាញធ្មេញ ។
9.មានប្រសិទ្ធភាពជួយបំបាត់ស្ត្រេស
បន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ រាងកាយយើងនឹងមានភាពនឿយហត់ ដូច្នេះហើយ រាងកាយ និង សារពាង្គកាយ ត្រូវការសំរាក និង លំហែកាយខ្លះ ដោយផលនេះហើយ ផ្លែត្របែកមានអ្វីដែលសារពាង្គកាយយើងត្រូវការ ។ វាជួយបង្កើនឲ្យមានថាមពលល្អ និង មិនងាយអោយកើតជំងឺស្ត្រេស ។
10.ជំនួយដល់ខួរក្បាល
វាមានផ្ទុកទៅដោយវីតាមីន B2 និង វីតាមីន B6 ដែលគេទទួលស្គាល់ថា មានសារជាតិ វីតាមីន ដែលមាន នៅក្នុងសាច់ និង ជាពិសេសវា ជួយបង្កើនចលនា ចង្វាក់ឈាមទៅកាន់ ខួរក្បាលបានល្អប្រសើរ ។
11.ជួយសម្រក់ទម្ងន់
ក្រៅពីទទួលបាននូវសារជាតិប្រតេអ៊ីន វីតាមីន និង Fiber ផ្លែត្របែកបានសម្រួលដល់ការ បញ្ចុះទម្ងន់ របស់អ្នក ដោយការ ដុតរំលាយសារធាតុខ្លាញ់ ក្នុងសារពាង្គកាយរបស់អ្នកថែមទៀតផងដែរ ។
12.កាត់បន្ថយ ក្អក និង ផ្តាសសាយ
ផ្លែត្របែក វាជាពពួកអាហារផ្លែឈើក្នុងចំណោមផ្លែឈើដ៏ទៃទៀត ដែលមានបរិមាណ វីតាមីន C ខ្ពស់ និង កម្រិតសារជាតិដែកច្រើន។ សារជាតិទាំងពីរនេះហើយ ដែលអាចការពារ ពីជំងឺផ្តាសសាយ និង ការឆ្លង នៃវីរុសផ្សេងៗ ។ ទឹកផ្លែត្របែក ឬ យកស្លឹកវាទៅស្ងោរ យកទឹកញាំ វាមានអត្ថប្រយោជន៍ណាស់ ក្នុងការជួយឲ្យ បានធូរស្រាល ពីការក្អក និង ផ្តាសសាយ៕