ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ និងមមី
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ម្នាក់មានចរិតទន់ ម្នាក់ទៀតមានចរិតរឹង ដោយមិនងាយឈ្លោះគ្នាឡើយ។ ប៉ុន្តែនៅពេលដែលគេឈ្លោះ នឹងធ្វើឲ្យប៉ះពាល់ដល់លាភសំណាងទាំងមូលក្នុងផ្ទះ។ ដូចនេះ មានរឿងអ្វីអ្នកគួរតែពិភាក្សាគ្នាឲ្យបានស្រួលបួល ទើបមិនធ្វើឲ្យលុយហូរចេញក្រៅអស់ដោយមិនដឹងខ្លួន។
ឆ្នាំម្សាញ់ និងរោង
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំទាំង២នេះ មានសមត្ថភាពខ្លាំងដូចគ្នា ដោយធ្វើឲ្យអាចកើតមានជម្លោះគ្រប់ពេល។ នៅពេលដែលមានបញ្ហាមិនដោះស្រាយ ហើយកើតតែជម្លោះ នោះលុយរបស់អ្នកមិនងាយអាចសល់បានច្រើនឡើយ។ ដូចនេះ អ្នកគួរតែថយម្នាក់មួយជំហ៊ាន ទើបអាចការពារលុយកាក់បានជាប់ល្អ។
ឆ្នាំខាល និងជូត
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ នៅពេលដែលឈ្លោះច្រើន ប្រៀបដូចជាកំពុងដេញទេវតាទ្រព្យចេញពីផ្ទះអញ្ចឹង។ ជាហេតុដែលធ្វើឲ្យមាសប្រាក់តែងតែខ្វះជានិច្ច។ ដូចនេះ អ្នកគួរតែទប់កំហឹងរបស់ខ្លួន ទើបអាចទប់លុយជាប់បាន៕