អ្នកដែលមានជំងឺគាំងបេះដូងអាចធ្លាប់មានរោគសញ្ញាខាងក្រោមនេះ ៖
- ឈឺចំកណ្តាលទ្រូងដោយមានសភាពតឹង, ណែន ឬឈឺមួល
- ឈឺយូរត្រង់ពោះផ្នែកខាងលើ
- ភាពឈឺគឺរាលដាលពីទ្រូងទៅស្មា, ក, ថ្គាម, ធ្មេញ ឬដៃម្ខាង ឬទាំងសងខាង
- ដកដង្ហើមខ្លីៗ
- ងងឹតមុខ, វិលមុខ, ធីងធោង
- បែកញើស
- ចង្អោរ
ការគាំងបេះដូងកើតមានឡើងនៅពេលដែលភាពផ្គត់ផ្គង់ឈាម និងអុកស៊ីសែននៅក្នុងសរសៃឈាមអារទែប្រែក្លាយជាស្ទះមួយផ្នែក ឬស្ទះពេញតែម្តង។ ការបាត់បង់លំហូរឈាមនេះធ្វើអោយប៉ះពាល់ ឬបំផ្លាញផ្នែកមួយនៃសាច់ដុំបេះដូង។ ជាធម្មតា ការគាំងបេះដូងបណ្តាលអោយឈឺទ្រូងក្នុងរយៈពេលលើសពី១៥នាទី ប៉ុន្តែវាក៏អាចគ្មានរោគសញ្ញាអ្វីទាំងអស់ផងដែរ។
មនុស្សជាច្រើនដែលធ្លាប់មានការគាំងបេះដូងនេះមានរោគសញ្ញាគម្រាមកំហែង។ រោគសញ្ញាដែលគម្រាមកំហែងដំបូងបំផុតនៃការគាំងអាចជារយៈពេលនៃការឈឺទ្រូងដែលចាប់ផ្តើមនៅពេលដែលអ្នកធ្វើសកម្មភាពរាងកាយ ប៉ុន្តែវាត្រូវបានធូរស្រាលវិញដោយការសម្រាក។
ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងអាចនឹងមានការគាំងបេះដូងៈ - សូមទូរស័ព្ទទៅក្រុមសង្គ្រោះបន្ទាន់ៈ សូមកុំទុកអោយរោគសញ្ញានៃការគាំងបេះដូងមានរយៈពេលលើសពី៥នាទីអោយសោះ។ ប្រសិនបើអ្នកមិនមានលេខដើម្បីទាក់ទងទៅផ្នែកសង្គ្រោះបន្ទាន់ទេនោះ, សូមអោយអ្នកជិតខាង ឬមិត្តភក្តិជូនអ្នកទៅកាន់មន្ទីរពេទ្យដែលជិតបំផុត។ សូមបើកទៅដោយខ្លួនឯងនៅពេលដែលជាជម្រើសចុងក្រោយ, ប្រសិនបើគ្មានជម្រើសណាដែលធ្វើបាននោះ និងដឹងថាវាធ្វើអោយអ្នកដឹងថាមិនមានហានិភ័យនៅពេលដែលអ្នកបើកបរក្រោមស្ថានភាពបែបនេះនោះ។
- ទំពារ និងលេបថ្នាំអាស្ពីរីនៈ ប្រសិនបើអ្នកមិនមានអាឡែហ្ស៊ីនឹងអាស្ពីរីន ឬប្រសិនបើអ្នកមិនត្រូវបានគេប្រាប់ដោយគ្រូពេទ្យថាអ្នកមិនដែលលេបថ្នាំអាស្ពីរីនទេនោះ។ ប៉ុន្តែសូមស្វែងរកនូវការជួយដំបូងដូចជាទូរស័ព្ទរកឡានពេទ្យជាដើម។
- លេបថ្នាំនីត្រូក្លីសេរីនៈ ប្រសិនបើមានវេជ្ជបញ្ជា, ប្រសិនបើអ្នកគិតថាអ្នកកំពុងមានការគាំងបេះដូង និងគ្រូពេទ្យបានចេញវេជ្ជបញ្ជាអោយទិញថ្នាំនីត្រូក្លីសេរីន, លេបវាដោយផ្ទាល់។ សូមកុំអោយនរណាផ្សេងនូវថ្នាំនីត្រូក្លីសេរីននេះ ពីព្រោះវាអាចធ្វើអោយស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
- ចាប់ផ្តើមសង្គ្រោះផ្នែកដង្ហើម និងបេះដូងៈ ប្រសិនបើអ្នកនៅជាមួយអ្នកដែលមានជំងឺគាំងបេះដូង និងគាត់បាត់បង់ស្មារតី, សូមប្រាប់ទៅដល់គ្រូពេទ្យឯកទេសផ្នែកសង្គ្រោះ។ អ្នកអាចត្រូវបានផ្តល់ជាដំបូន្មានអោយចាប់ផ្តើមធ្វើនូវការសង្គ្រោះផ្នែកដង្ហើម និងបេះដូង។ ប្រសិនបើអ្នកមិនត្រូវបានគេផ្តល់នូវការហ្វឹកហាត់អំពីការជួយសង្គ្រោះនេះទេ, គ្រូពេទ្យណែនាំអោយជួយសង្គ្រោះផ្នែកដង្ហើមដោយមាត់ទល់មាត់ និងអោយសង្កត់ទៅលើទ្រូងតែមួយមុខគត់។ អ្នកអោយជួយសង្គ្រោះអាចណែនាំអ្នកអោយធ្វើរបៀបនេះរហូតដល់ការជួយបានមកដល់៕