ជំងឺលើសសម្ពាធឈាមជាជំងឺដែលមិនថាក្មេង ឬចាស់ទេ សុទ្ធតែអាចប្រឈមមុខទាំងអស់។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចការពារជំងឺមួយនេះទៅ?
- អ្នកគួរតែកាត់បន្ថយការពិសារប្រៃពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកលើសសម្ពាធឈាមដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អ្នកមិនគួរបរិភោគថ្លើមសត្វច្រើនឡើយ ព្រោះវាក៏អាចធ្វើឲ្យអ្នកកើតជំងឺមួយនេះដែរ។ ជាងនេះទៅទៀត អ្នកគួរតែកុំជក់បារី មិនញ៉ាំស្រា ដោយគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបល្អចំពោះសុខភាព។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ ដោយមិនគួរឆាប់ឆេវឆាវ នឿយហត់ពេក ឬគិតច្រើនពេកឡើយ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមអ្នកលើសដោយមិនដឹងខ្លួន។
- អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកធ្វើចលនា នោះសរសៃឈាមអ្នកនឹងដើរស្រួល ថែមទាំងអាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំទៀតផង។ ដូចនេះ សម្ពាធឈាមអ្នកនឹងមិនងាយឡើងខ្ពស់នោះទេ។
- អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអ្នកអាចដឹងថាអ្នកកើតមានជំងឺលើសសម្ពាធឈាមនេះឬទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើនេះ ដើម្បីការពារអ្នកឲ្យចៀសឆ្ងាយពីជំងឺលើសសម្ពាធឈាមមួយនេះបានយ៉ាងងាយ៕