នៅពេលដែលអ្នករស់នៅប្រចាំថ្ងៃ អ្នកត្រូវតែទម្លាប់សង្កេតពីសុខភាពអ្នកតាមរយៈរោគសញ្ញាមួយចំនួនដែលវាកើតឡើងលើខ្លួនអ្នក ព្រោះរោគសញ្ញាទាំងនោះ វាអាចប្រាប់អ្នកពីជំងឺដែលអ្នកកំពុងតែកើតមាន។ តើមានអាការៈអ្វីខ្លះដែលបញ្ជាក់ថាអ្នកកំពុងតែមានជំងឺមហារីកពោះវៀននោះ?
ហើមពោះ និងឈឺពោះ
នៅពេលដែលពោះវៀនអ្នកមានបញ្ហា វានឹងដំណើរការមិនល្អ ដែលអាចធ្វើឲ្យស្ទះ ឬរឹងក៏មានដែរ ជាហេតុដែលអាចធ្វើឲ្យអ្នកហើមពោះ និងឈឺពោះ។
បត់ជើងធំចេញឈាម
ប្រសិនជាអ្នកមានជំងឺមហារីកពោះវៀន នោះអ្នកបត់ជើងធំចេញមកនឹងមានចេញឈាមដែលមានពណ៌ក្រហមខ្ចី ឬចាស់ តែប្រសិនជាចេញឈាមច្រើន វានឹងមានពណ៌ក្រហមត្នោត ដែលមានពណ៌ស្រដៀងទឹកជ្រលក់អញ្ចឹង។
មានអាការៈខ្វះឈាម
នៅពេលដែលអ្នកបាត់បង់ឈាមច្រើន អ្នកនឹងមានអាការៈខ្វះឈាម ហើយនេះជាអាការៈនៃការមានជំងឺមហារីកពោះវៀនដំណាក់កាលដំបូង។
បត់ជើងច្រើនដង
អ្នកនឹងអាចបត់ជើងធំច្រើនដងជាងពេលធម្មតា ប៉ុន្តែលាមកបែរជាតិចទៅវិញ ជួនកាលមិនមែនជាលាមកទៀតផង គ្រាន់តែជាឈាមប៉ុណ្ណោះ ម្យ៉ាងទៀតអ្នកក៏អាចមានជំងឺទល់លាមក ឬរាករូសផងដែរ៕