ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសាច់៣ប្រភេទដែលអ្នកកើតជំងឺទឹកនោមផ្អែមមិនគួរញ៉ាំ។ តើមានអ្វីខ្លះទៅ?
- សាច់ដែលមានខ្លាញ់ច្រើន អ្នកមិនគួរពិសារច្រើននោះទេ ព្រោះវាអាចធ្វើឲ្យលើសជាតិខ្លាញ់ ដោយធ្វើឲ្យជាតិស្កររបស់អ្នកក៏ឡើងតាមនោះផងដែរ។ ដូចនេះ បើចៀសបាន អ្នកមិនគួរបរិភោគសាច់ខ្លាញ់ៗច្រើននោះឡើយ។
- សាច់អាំងក៏មានផ្ទុកខ្លាញ់ខ្ពស់ផងដែរ ដោយអាចធ្វើឲ្យស្ទះសរសៃឈាមដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ជាតិស្ករក្នុងរាងកាយផងដែរ។ ដូចនេះ អ្នកមិនគួរប្រហែសនោះឡើយ។
- សាច់ផ្អាប់ទុកយូរមានផ្ទុកអំបិលខ្ពស់ណាស់។ នៅពេលដែលអ្នកញ៉ាំច្រើន នឹងអាចប្រឈមនឹងជំងឺលើសសម្ពាធឈាម លើសជាតិខ្លាញ់ ព្រមទាំងលើសជាតិស្ករផងដែរ។ ដូចនេះ ប្រសិនជាអាចចៀសបានកុំពិសារ អ្នកគួរតែកុំញ៉ាំឲ្យសោះ ទើបសុខភាពមិនគ្រោះថ្នាក់៕