លើសសម្ពាធឈាម មិនមែនជារឿងធម្មតានោះទេចំពោះសុខភាព។ វាអាចបង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់ផ្នែកជាច្រើនក្នុងរាងកាយ ដូចជាបេះដូង ខួរក្បាល ប្រព័ន្ធប្រសាទ និងអាចគំរាម
គំហែងអាយុជីវិតទៀតផង។
ការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ ចំពោះសុខភាពគឺជារឿងចាំបាច់ តួយ៉ាងរបបអាហារដែលអាចផ្ដល់ជីវជាតិដល់រាងកាយ និងអាចគ្រប់គ្រង សម្ពាធឈាមបាន ដែលមានដូចជា៖
១-ប្រភេទអាហារវីតាមីន C
ជាប្រភេទអាហារដែលសមត្ថភាពខ្ពស់ ក្នុងការទប់ស្កាត់ការកើនឡើងជំងឺស្ដ្រេស ដោយពពួកអុកស៊ីតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចរួមចំណែកទប់ស្កាត់បញ្ហារលាកជាច្រើនប្រភេទដែលជាហេតុបង្កផលប៉ះពាលដល់សុខភាពឈានទៅដល់ការលើសសម្ពាធឈាម។ ប្រភេទអាហារទាំងនោះមានដូចជា៖ ម្រេច ផ្លែគីវី ប្រូខូលី ស្ដ័បឺរី ដំឡូងផ្អែម និងពពួកផ្លែឈើ មានសារធាតុ Citrus ដូចជា ផ្លែក្រូច ទំពាំងបាយជូ ក្រូចឆ្មារ ជាដើម។
២-ប្រភេទអាហារវីតាមីន E
ក៏ជាប្រភេទអាហារដែលរួមចំណែកកាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាមផងដែរ។ ព្រោះមានតួនាទីទៅប្រឆាំងទៅនឹងអុកស៊ីតកម្ម ជួយការពារកោសិកាក្នុងរាងកាយ ដែលបំផ្លាញដោយ រ៉ាឌីកាល់សេរី។ វីតាមីនប្រភេទនេះសម្បូរនៅក្នុងអាហារដូចជា៖ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន ប៊ឺសណ្តែក ដី ត្រីសាម៉ុន ជាដើម។
៣-ប្រភេទអាហារប៉ូតាស្យូម
ជួយកាត់បន្ថយបញ្ហាសម្ពាធឈាមដោយ ការសម្រួលចរន្ដសរសៃឈាម ជួយកាត់បន្ថយកាកសំណល់បំប្លែងចេញពីសារធាតុសូដ្យូមចេញពីរាងកាយ និង សម្រួលដល់ប្រព័ន្ធរំលាយអាហារ។ អាហារទាំងនោះមានដូចជា ចេក ដំឡូង ស្ពៃខ្មៅ ប៉េងប៉ោះ ការ៉ុត ក្រូចថ្លុង គ្រាប់ធញ្ញជាតិ អាល់ម៉ុន និងផ្លែបឺរ។ ការណែរនាំរបស់អ្នកជំនាញផ្នែកចំណីអាហារសុខភាពបានបញ្ជាក់ថា ក្នុងចំណោម អាហារទាំងនោះ ចេកមានសារធាតុប៉ូតាស្យូមខ្ពស់ជាងគេ។ ហើយការញ៉ាំអាហារដែលផ្ដល់សារធាតុប៉ូតាស្យូមច្រើនអាចជួយប្រឆាំងទៅនឹង សារធាតុសូដ្យូមដែលជាសារធាតុជំរុញឲ្យលើសសម្ពាធឈាមប្រសិនបើក្នុងខ្លួនមានផ្ទុកសារធាតុនេះច្រើន។
៤-ប្រភេទអាហារសេលេញ៉ូម
អាហារប្រភេទនេះក៏មានតួនាទីមិនខុសគ្នានោះដែរ ជួយកាត់បន្ថយហានិភ័យនៃការលើសសម្ពាធឈាម។ ព្រោះវាអាចជួយប្រឆាំទៅនឹង ការកើតជំងឺស្ដ្រេសដោយសារផលរំខាននៃពពួកអុកស៊ីដកម្មក្នុងរាងកាយ។ សារធាតុប្រភេទនេះមានច្រើន នៅលើប្រភេទអាហារសមុទ្រ និងបន្ទាប់បន្សំនៅមានលើសណ្តែកដីខៀវ និងសាច់មាន់។
៥-ប្រភេទអាហារកាល់ស្យូម
របបអាហារប្រភេទនេះក៏រួមចំណែកកាត់បន្ថយការលើសសម្ពាធឈាមផងដែរ។ ដែលអាហារទាំងនោះមានដូចជា៖ ផលិតផលទឹកដោះគោ ដូចជា ទឹកដោះគោស្រស់ ទឹកដោះគោជូរ ឈីស បន្លែស្លឹកបៃតងចាស់ និងផ្កាខាត់ណាខៀវ សណ្តែកក្រៀម តៅហ៊ូ ទឹកសណ្តែកសៀង ដូង និង ស្រូវសាលីជាដើម ៕