ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលប្រាប់អ្នកថា ថ្លើមកំពុងតែមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលថ្លើមអ្នកពោរពេញទៅដោយជាតិពុល នឹងបង្ហាញលើមុខអ្នក ដោយមុខអ្នកអាចកើតមានមុនផ្កាស្បូនច្រើន ខុសពីធម្មតា ហើយពិបាកក្នុងការព្យាបាលណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីមុខសញ្ញាមួយនេះ ទើបថ្លើមអ្នកមិនមានបញ្ហា។
- ប្រសិនជាថ្លើមអ្នកកំពុងតែជួបនឹងបញ្ហា នោះមុខអ្នកនឹងមិនមានពណ៌ក្រហមស៊ីជំពូលទៀតទេ ដោយអាចប្រែជាលឿងងងឹត ហើយពិបាកមើលខ្លាំងណាស់។ នៅពេលដែលធ្ងន់ធ្ងរ អាចប្រែជាខ្មៅខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការសង្កេត ទើបអាចព្យាបាលបានទាន់ពេលវេលា។
- ស្នាមអ៊ុចខ្មៅលើមុខច្រើន ក៏អាចបង្ហាញប្រាប់អ្នកថា ថ្លើមកំពុងតែគ្រោះថ្នាក់ដែរ។ ដូចនេះ អ្នកគួរតែចេះមើលមុខរបស់អ្នក ដើម្បីដឹងថា អ្នកកំពុងតែប្រឈមមុខនឹងបញ្ហាអ្វី ទើបអ្នកមិនជួបនឹងគ្រោះថ្នាក់ដល់អាយុជីវិត៕