ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីខ្សែជីវិតរបស់ឆ្នាំរកាដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ។ តើមានអ្វីខ្លះទៅ?
១៩៩៣
រកាដែលកើតក្នុងឆ្នាំ១៩៩៣ មានមាត់ដែលលឿនតែចិត្តត្រង់ ឆ្លាតតាំងពីកំណើត ដោយអនាគតមិនធម្មតាឡើយ។ ប៉ុន្តែគេជាបុគ្គលដែលពិបាកនឹងស្នងរបរជីដូនជីតាណាស់ ថែមទាំងមិនសូវមានទំនាក់ទំនងល្អជាមួយនឹងបងប្អូនទេ។ បើនិយាយដល់រឿងគ្រួសារ ទំនាក់ទំនងប្តីប្រពន្ធគឺមានលក្ខណៈធម្មតា ប៉ុន្តែនារីវិញគឺជួយស្វាមីបានច្រើនណាស់ក្នុងមុខរបរ។
១៩៨១
រកាដែលកើតក្នុងឆ្នាំ១៩៨១ ក៏មិនសូវមានទំនាក់ទំនងល្អជាមួយបងប្អូនដែរ ថែមទាំងមិនងាយស្នងរបរជីដូនជីតាឡើយ។ ជាជាបុគ្គលដែលធ្វើអ្វីក៏បរាជ័យមុននឹងទទួលបានជោគជ័យដែរ។ ទំនាក់ទំនងរវាងប្តីប្រពន្ធដំបូងមើលទៅស្រស់បំព្រង ប៉ុន្តែអាចនឹងប្រែប្រួលក្នុងពាក់កណ្តាល ដោយគួរតែប្រយ័ត្នឲ្យបានខ្ពស់។
១៩៦៩
រកាដែលកើតក្នុងឆ្នាំ១៩៦៩ ក៏ជាបុគ្គលដែលមិនងាយស្នងបានទ្រព្យសម្បិត្តជីដូនជីតាដែរ ហើយពិបាកពឹងលើបងប្អូនណាស់។ គេជាបុគ្គលដែលពឹងលើការប្រឹងប្រែង និងបាតដៃសងខាងដើម្បីក្លាយជាអ្នកមាន៕