ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យស្បែកកូនអ្នកសបាន។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកជាអ្នកម្តាយដែលមានស្បែកខ្មៅ ហើយខ្លាចកូនកើតមកមានស្បែកដូចអ្នក វិធីមួយនេះជួយអ្នកបាន។ ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកអាចពិសារអាហារដែលមានផ្ទុកវីតាមីនសេច្រើនបាន ព្រោះវីតាមីនសេមួយនេះ អាចធ្វើឲ្យស្បែកខ្មៅមិនងាយកើតលើខ្លួនទារកក្នុងផ្ទៃឡើយ។ ជាហេតុដែលធ្វើឲ្យកូនអ្នកចេញមកគឺមានស្បែកសបាន។ ដូចនេះ អ្នកអាចបរិភោគប៉េងប៉ោះ ទំពាំងបាយជូរ ក្រូច ផ្កាខាត់ណា ត្រឡាច ខ្ទឹមបារាំង ផ្លែប៉ោម និងផ្លែឈើផ្សេងទៀតជាដើម ដើម្បីធ្វើឲ្យស្បែកកូនរបស់អ្នកអាចសបានក្រោយពេលដែលកើតចេញមក៕