ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល នៅពេលដែលស្គមពេក អាចនឹងបញ្ចុះទាំងទ្រព្យ។ នៅពេលដែលរាងធាត់បន្តិច នឹងមានទ្រព្យធំមករក។ ដូចនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពជាអ្នកមានបាន។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ប្រសិនជាអ្នករាងធាត់ នឹងមើលទៅមានអំណាចខ្លាំង ដោយធ្វើឲ្យទ្រព្យគ្រប់ទិសអាចមករកអ្នកទាំងអស់។ ជាហេតុដែលធ្វើឲ្យចំណូលរបស់អ្នកខ្ពស់ដល់ថ្នាក់មិនគួរឲ្យជឿនោះទេ។
ឆ្នាំមមែ
ឆ្នាំមមែ មិនខ្លាចធាត់ទេ ព្រោះកាន់តែធាត់ លុយនឹងកាន់តែច្រើន។ ជាពិសេស មានមនុស្សជាច្រើនតាមជួយអ្នក ដោយធ្វើឲ្យអ្នកមានលុយដែលចាយមិនអស់ទេ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសាររបស់អ្នកនឹងអាចរស់នៅបានយ៉ាងល្អតាមអ្នកដែរ៕