ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយលើកសម្រស់របស់មនុស្សស្រី។ តើមានអ្វីខ្លះទៅ?
- ក្នុងផ្លែល្ហុងមានផ្ទុកសារធាតុដែលអាចជួយបញ្ចេញខ្លាញ់កង្វក់ពីពោះវៀនអ្នក ថែមទាំងអាចជួយមិនឲ្យអ្នកទល់លាមកឡើយ។ ជាពិសេស ពិសារក្នុងពេលមករដូវ នឹងជួយធ្វើឲ្យឈាមដើរបានស្រួល ដោយជួយឲ្យអ្នកមិនឈឺពោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះអ្នកចង់ស្រកទម្ងន់ ក៏អាចទទួលបានរាងស្គមផងដែរ។
- ផ្លែធុរ៉េន ស័ក្តិសមសម្រាប់នារីដែលតែងតែឈឺពោះក្នុងពេលមករដូវញ៉ាំ។ ជាពិសេស វាក៏អាចជួយការពារស្បូនអ្នកផងដែរ ដោយធ្វើឲ្យអ្នកអាចចៀសពីបញ្ហារោគស្ត្រីបាន។ ជាងនេះទៅទៀត ក្នុងនោះមានសារធាតុសរសៃ ដោយជួយធ្វើឲ្យក្រពះ និងពោះវៀនដំណើរការបានល្អខ្លាំងណាស់។ ដូចនេះ អ្នកនឹងងាយស្រួលបត់ជើងធំជាទីបំផុត។
- ក្នុងផ្លែមៀន មានផ្ទុកសារធាតុដែលអាចជួយដល់បញ្ហាខ្វះឈាមក្នុងពេលមករដូវ។ បើអ្នកពិសារក្នុងពេលដែលមករដូវ នឹងធ្វើឲ្យឈាមដើរបានស្រួល ថែមទាំងជួយស្បូនអ្នកឲ្យបញ្ចេញឈាមកង្វក់មកអស់។ ជាហេតុដែលធ្វើឲ្យសុខភាពស្បូនអ្នកមិនងាយប្រឈមនឹងបញ្ហាឡើយ៕