ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យនារីងាយកើតមានជំងឺផ្សេងៗ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកអង្គុយលើកៅអីកាលិយាល័យ អ្នកមិនគួរប្រើខ្នើយមួយជាន់ទៀតទ្រាប់ពីក្រោមនោះទេ ព្រោះវាអាចធ្វើឲ្យទ្វារមាសរបស់អ្នកដកដង្ហើមមិនរួច ដោយហប់ខ្លាំង។ ជាហេតុដែលធ្វើឲ្យវាងាយកើតមានជំងឺឆ្លងខ្លាំងណាស់។
- នៅពេលដែលអ្នកប្រើសាប៊ូសម្អាតទ្វារមាសរបស់អ្នក មិនគួរប្រើច្រើនដងក្នុងមួយថ្ងៃនោះទេ ព្រោះវាអាចធ្វើឲ្យមេរោគអាចចូលច្រើនទៅវិញ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំនួនដងនៃការប្រើ។
- ការអង្គុយយូរដោយមិនងើបឡើងមកដើរនឹងធ្វើឲ្យឈាមអ្នកដើរមិនស្រួលឡើយ។ ជាពិសេស ក៏ធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺផ្សេងៗផងដែរ។ ដូចនេះ ពេលដែលអ្នកដឹងខ្លួនថាអង្គុយរាងយូរ អ្នកគួរតែងើបឡើងមកដើរចុះដើរឡើងខ្លះ ទើបមិនធ្វើឲ្យសុខភាពទ្រុឌទ្រោម។
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ។ ជាពិសេស ក៏ធ្វើឲ្យរដូវរបស់អ្នកមកមិនទៀងទាត់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចប៉ះពាល់ដល់សុដន់ទៀតផង។ ដូចនេះ អ្នកគួរតែទម្លាប់គេងពីព្រលប់ ទើបមិនធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា។
- ខោដែលអ្នកស្លៀកមិនគួរតឹងខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឲ្យហប់ ដោយធ្វើឲ្យញើសមិនអាចហូរចេញបានឡើយ នោះមេរោគនឹងនៅពេញនោះ។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕