គ្រាន់តែទទួលទានប្រភេទអាហារបន្លែផ្លែឈើទាំងនេះឱ្យបានទៀងទាត់នឹងជួយឱ្យអ្នកមានសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំ ថែមទាំងចំណាយលុយតិចទៀត ៖
១.ពពួកផ្លែឈើដែលមានជាតិវីតាមីន C
ផ្លែឈើពពួកក្រូច (ក្រូចឆ្នា ក្រូចថ្លុង ក្រូចពោធិសាត់…) ក្រូចវល្លិ (Passion) ត្របែក សុទ្ធសឹងជាបណ្ដុំផ្លែឈើដែលសម្បូរទៅដោយវីតាមីន C អាចជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំល្អ និងជួយការពាររាងកាយពីការចម្លងរោគនានាបាន។ ជាពិសេស វីតាមីន C អ្នកជួយសម្រួលផ្លូវដង្ហើមពីការតឹងច្រមុះពេលផ្តាសាយ និងជួយបំបាត់អាការៈផ្តាសាយធន់ស្រាលបានមួយកម្រិតដែរ។
២.ផ្លែស្វាយ
ផ្លែស្វាយ អាចថាជាស្តេចផ្លែឈើ ដែលសម្បរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនចម្រុះគ្នា ដូចជា ប៉ូតាស្យូម (Poatssium) ម៉ាញ៉េស្យូម (Magnesium) សេលីស្យូម (Selessium) កាល់ស្យូម (Calcium) ដែក (Iron) និងផូសផ្វ (Phosphorus) វីតាមីនB6 វីតាមីន C វីតាមីន E វីតាមីន K និង វីតាមីនផ្សេងៗទៀតដែលល្អចំពោះសុខភាពទូទៅ ថែមទាំងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ ទប់ស្កាត់ការពាររាងកាយពីមេរោគ បាក់តេរី និងវីរុសផ្សេងៗបានល្អ។
៣.ខ្ទឹមស និងពពួកខ្ទឹមបារាំង
ខ្ទឹមស ត្រូវបានគេចាត់ទុកជាកំពូលអាហារ ឬកំពូលគ្រឿងទេសសម្រាប់អាហារដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងការរលាកហើម ប្រឆាំងមេរោគ និងបាក់តេរីនានា។ ខ្ទឹមស ត្រូវបានគេរកឃើញទៀតថា ជួយការពារពីអាការៈផ្តាសាយ និងជួយឲ្យប្រព័ន្ធភាពស៊ាំមានដំណើរការល្អប្រឆាំងនឹងមេរោគផ្តាសាយនេះ លើសពីនេះការទទួលទានខ្ទឹមសឆៅ ២ដងក្នុមួយសប្ដាហ៍ (ម្តង ២ ទៅ ៣កំពឹង) ជួយការការពារ និងកាត់បន្ថយហានិភ័យពីជំងឺរលាកសួតបាន។
៤.ខ្ញី ម្ទេស ឬម្រេច
ខ្ញីគឺជាឱសថធម្មជាតិដែលអាចព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធិភាព ជួយឱ្យមានសុខភាពល្អ ពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺ បាក់តេរី និងវីរុសផ្សេងៗ ថែមទាំងព្យាបាលជំងឺផ្តាសាយ បំបាត់អាការៈឈឺបំពងក ចុកពោះ ឬឈឺចុកចាប់ពេលមករដូវជាដើម ហើយវាក៏អាចកាត់បន្ថយការឈឺចាប់តាមសន្លាក់បានផងដែរ។
៥.រមៀត
រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ប្រឆាំងការរលាកហើម និងការពារការឆ្លងពីពពួកបាក់តេរី និងវីរុសបានខ្ពស់ ថែមទាំងជួយជម្រុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ ពិសេសកោសិកាមហារីកផងដែរ។
៦.ផ្លែល្ពៅ
ត្រូវបានគេចាត់ទុកថា ជាអាហារដែលសម្បូរទៅដោយជាតិវីតាមីន A ខ្ពស់ ហេតុដូចនេះ បរិភោគវាទៅមិនត្រឹមតែ ជួយពង្រឹងប្រព័ន្ធភាពសុាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្ដល់ថាមពល ដល់រាងកាយទៀតផង។
៧.បន្លែបៃតង
បន្លែដូចជាខាត់ណា ស្ពៃខ្មៅ ផ្កាខាត់ណាខៀវ ឬ Broccoli និងបន្លែស្លឹកបៃតងភាគច្រើន គឺសុទ្ធតែផ្ទុកនូវវីតាមីន A និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយទប់់ទល់មេរោគ បាក់តេរី និងវីរុសផ្សេងៗបានយ៉ាងល្អ ថែមទាំងធ្វើឱ្យរាងកាយទាំងមូលមានសុខភាពល្អទៀតផង៕