ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
នារីដែលកើតក្នុងឆ្នាំមមែ មានចរិតទន់ភ្លន់ ថែមទាំងមានចិត្តដែលល្អ។ ជាពិសេស គេក៏អាចជួយមើលថែទាំគ្រួសារបានយ៉ាងល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មុខរបររបស់ស្វាមីគឺគេអាចជួយបានទាំងអស់។ ដូចនេះ ក្រោយពេលដែលរៀបការរួច ប្រាក់សន្សំក្នុងផ្ទះនឹងកើនទៅៗមិនចេះឈប់នោះទេ។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមី មានចរិតស្មោះត្រង់ ថែមទាំងមានការប្រឹងប្រែងខ្ពស់ខ្លាំងណាស់។ ជាពិសេស ចៅហ្វាយនាយគឺតែងតែទុកចិត្ត និងពេញចិត្តគេខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ នរណាដែលបានគេធ្វើជាភរិយា នឹងអាចនាំបានទ្រព្យក្រាស់ណាស់ចូលមកក្នុងឃ្លាំង។ ដូចនេះ ជីវភាពរស់នៅនឹងប្រែជាល្អខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា ពូកែក្នុងការប្រើប្រាក់តូចបង្កើតជាធំខ្លាំងណាស់។ ជាពិសេស ក្រោយរៀបការរួច គេនឹងអាចធ្វើជាខ្នងបង្អែករបស់ប្តីបាន ដោយអាចជួយដោះស្រាយបានគ្រប់បញ្ហា។ មិនត្រឹមតែប៉ុណ្ណោះ ចំណូលពីមួយខែទៅមួយខែនឹងកើនជានិច្ច មិនចេះថយចុះមកនោះទេ។ ដូចនេះ ជីវភាពគឺប្រែជាល្អទៅៗជាមិនខានឡើយ។
ឆ្នាំឆ្លូវ
មនុស្សស្រីដែលកើតក្នុងឆ្នាំឆ្លូវ មានចរិតនឹងនរ ថែមទាំងពូកែក្នុងការទុកដាក់ណាស់។ ជាពិសេស មួយថ្ងៃៗគឺមិនមានពេលទំនេរនោះទេ ដោយរវល់តែរឿងក្នុងផ្ទះ និងក្រៅផ្ទះតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ចំណូលដែលគេអាចរកបានជាមួយស្វាមីគឺមិនចេះទាបនោះទេ។ ដូចនេះ អ្នកនឹងរស់នៅដោយមិនចេះខ្វះប្រាក់ចាយទេ។
ឆ្នាំជូត
នារីដែលកើតក្នុងឆ្នាំជូត មានខួរក្បាលដែលរសរវើក ថែមទាំងពូកែក្នុងការផលិតបានក្រដាសប្រាក់ក្រាស់។ ជាពិសេស ខួរក្បាលដ៏ឆ្លាតរបស់គេនឹងអាចបណ្តាក់ទុនទទួលបានផលធំខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយរៀបការរួច ស្វាមីរបស់គេនឹងងាយក្លាយជាអ្នកមានខ្លាំងណាស់៕