ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយការពារស្បែករបស់អ្នកឲ្យក្មេងជាងវ័យជានិច្ច។ តើមានអ្វីខ្លះទៅ?
ដំបូង អ្នកគួរតែហាត់ប្រាណឲ្យបានទៀតទាត់ ព្រោះវាអាចធ្វើឲ្យឈាមក្នុងរាងកាយរបស់អ្នកដំណើរការបានល្អ ដោយធ្វើឲ្យរាងកាយអ្នកមានកម្លាំងគ្រប់គ្រាន់។ ជាហេតុដែលធ្វើឲ្យគ្រឿងក្នុងរបស់អ្នកមិនងាយចាស់ឡើយ។ ជាពិសេស អ្នកក៏គួរតែប្រកាន់ចិត្តដែលរីករាយ និងសប្បាយផងដែរ ដោយសើចឲ្យបានច្រើន ទើបស្បែករបស់អ្នកមិនងាយជ្រួញមុនអាយុ។ ដូចនេះ មានរឿងអ្វីក៏ដោយ អ្នកគួរតែចេះយកឡើងបាន ហើយក៏ចេះដាក់ចុះវិញបានដែរ ទើបមិនសូវកើតទុក្ខច្រើន។ ក្រៅពីនេះ អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ចូលគេងឲ្យបានទៀងម៉ោង មិនគួរចូលគេងយប់ជ្រៅពេកនោះទេ ទើបថ្លើម និងក្រលៀនអ្នកអាចសម្រាកបាន។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកក៏ស្អាតតាមនឹងដែរ៕