ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកាត់បន្ថយស្ករដែលរាងកាយស្រូបចូល។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែកាត់បន្ថយក្នុងការញ៉ាំរបស់ដែលមានផ្ទុកជាតិស្ករខ្ពស់ដូចជា ស្ករគ្រាប់ សូកូឡា និងភេសជ្ជៈផ្អែមៗជាដើម។ ដូចនេះ អ្នកគួរតែបរិភោគអាហារដែលមានជាតិស្ករទាប ដូចជាបន្លែ ផ្លែឈើ ព្រមទាំងនំបុ័ងដែលធ្វើពីស្រូវសាលីជាដើម។
- អ្នកគួរតែពិសារអាហារឲ្យបានទៀងពេល ព្រោះក្នុងអាហារទាំងនោះវាមានផ្ទុកប្រូតេអ៊ីនគ្រប់គ្រាន់ ជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើន។ ផ្ទុយទៅវិញ បើអ្នកទុកឲ្យឃ្លានយូរ នឹងអាចញ៉ាំនំកញ្ចប់ច្រើន ឬរបស់ផ្សេងទៀត ដែលងាយធ្វើឲ្យរាងកាយអ្នកលើសជាតិស្ករខ្លាំងណាស់។
- អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនជាងភេសជ្ជៈផ្សេងៗទៀត ទើបមិនធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមមិនដឹងខ្លួន។
- អ្នកគួរតែបង្កើនការហាត់ប្រាណ ព្រោះនៅពេលដែលអ្នកធ្វើចលនាច្រើន នឹងអាចជួយបញ្ចេញជាតិស្ករដែលលើសក្នុងរាងកាយអ្នក។ ដូចនេះ អ្នកគួរតែព្យាយាមហាត់ប្រាណឲ្យបានច្រើន ទើបរាងកាយមិនងាយលើសជាតិស្ករ៕