អ្វីៗទាំងអស់សុទ្ធតែមានផលល្អនិងផលអាក្រក់របស់វា។ យ៉ាងណាមិញ ម៉ាស៊ីនត្រជាក់តាមបន្ទប់អាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើសុខភាព បើសិនជាយើងមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវទេ។
វាអាចមានផលប៉ះពាល់មួយចំនួន ដែលអ្នកត្រូវតែប្រយ័ត្ន។ មិនថាវាមានផាសុកភាពយ៉ាងណាទេ ការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ពេញមួយយប់ អាចផ្តល់ផលអាក្រក់ និងមិនល្អដល់រាងកាយរបស់អ្នក។
១. ភ្នែកស្ងួត
ប្រសិនបើអ្នកមានភ្នែកស្ងួតរួចហើយ ការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេកអាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ។ ភ្នែកស្ងួតនឹងមានអារម្មណ៍រមាស់ និងរមាស់កាន់តែច្រើន ប្រសិនបើអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ។ អ្នកដែលមានរោគសញ្ញាភ្នែកស្ងួតគួរតែឧស្សាហ៍ដើរចេញពីបន្ទប់បន្តិច។
២. រលាកច្រមុះ
អ្នកដែលធ្វើការ ស្ថិតក្រោមម៉ាស៊ីនត្រជាក់ លើសពីបួនម៉ោងក្នុងមួយថ្ងៃ អាចប្រឈមនឹងបញ្ហារលាកច្រមុះ ខ្លាំងជាងមនុស្សធម្មតា ដោយសារតែខ្យល់ត្រជាក់ ធ្វើឲ្យតឹង ឬរឹងក្រពេញទឹករំអិល។
៣. អស់កម្លាំង
ការនៅត្រជាក់ពេក អាចធ្វើឲ្យរាងកាយ របស់មនុស្សមួយចំនួនញាក់ញ័រ ដើម្បីផលិតកម្តៅទប់នឹងបរិស្ថានត្រជាក់ ដែលជាហេតុធ្វើឲ្យគេអស់កម្លាំង ដោយមិនដឹងមូលហេតុ។
៤. ការឆ្លងមេរោគ
ប្រសិនបើអ្នក មិនសូវបានសម្អាតម៉ាស៊ីនត្រជាក់ញឹកញាប់ទេ ការឆ្លងមេរោគនានា ប្រហែលជាមានច្រើន ដោយសារភាពកខ្វក់របស់ម៉ាស៊ីតត្រជាក់។
៥. ស្បែកស្ងួត
ជាការពិត អ្នករស់ក្រោមម៉ាស៊ីនត្រជាក់ ត្រូវញ៉ាំទឹកឲ្យបានច្រើន ហើយប្រើឡេផ្តល់សំណើម ទើបអាចការពារស្បែកបានល្អ។
៦. អាលែកស៊ី
ប្រើម៉ាស៊ីនត្រជាក់យូរឆ្នាំ អ្នកនឹងប្រឈមទៅនឹងជំងឺអាលែកស៊ី។
៧. ការខះជាតិទឹក
អត្រានៃការខះជាតិទឹកគឺខ្ពស់ជាងនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ បើប្រៀបធៀបទៅនឹងបន្ទប់ដែលមិនមាន។ ក្នុងករណីដែល ម៉ាស៊ីនត្រជាក់បឺតសំណើមច្រើនពេកពីបន្ទប់ អ្នកនឹងមានអារម្មណ៍ថាខ្សោះជាតិទឹក។ អ្នកអាចនឹងដឹងថា មានបញ្ហាខះជាតិទឹក នៅពេលដែលអ្នកចាប់ផ្តើមស្រេកទឹកច្រើនជាងធម្មតា៕