ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរពិសារច្រើន ព្រោះអាចធ្វើឲ្យកូនកើតចេញមកឈឺច្រើន។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំខ្លាញ់ច្រើនឡើយ ដោយមួយថ្ងៃមិនត្រូវលើសពី៣០ក្រាមឡើយ ព្រោះបើអ្នកម្តាយពិសារអាហារដែលសម្បូរខ្លាញ់ច្រើនពេក នឹងធ្វើឲ្យកូនកើតមកងាយប្រតិកម្មខ្លាំងណាស់។
- អ្នកម្តាយក៏មិនគួរបរិភោគពពួកក្រូចច្រើនដែរ ដូចជា ក្រូចឃ្វិច ក្រូចថ្លុង និងក្រូចដទៃទៀត ព្រោះក្រោយពេលដែលអ្នកម្តាយញ៉ាំច្រើន នឹងអាចធ្វើឲ្យកូនកើតមកប្រឈមមុខនឹងជំងឺប្រតិកម្មបានយ៉ាងងាយ។
- អ្នកម្តាយមិនគួរពិសារទឹកផ្លែឈើ ឬផ្លែឈើស្រស់ច្រើនលើសកំណត់ឡើយ ដោយក្នុងមួយថ្ងៃមិនគួរញ៉ាំលើស៤០០ក្រាមនោះទេ ព្រោះពេលដែលអ្នកញ៉ាំច្រើនជាងនេះ កូននឹងអាចកើតមានជំងឺច្រើនក្រោយសម្រាលចេញមក។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារអាហារផ្សេងៗ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ៕