ប្រសិនជាកូនរបស់អ្នកតែងតែរករឿងមិនព្រមគេងក្នុងពេលយប់ អ្នកម្តាយអាចប្រើវិធី៣នេះបាន។ តើមានអ្វីខ្លះទៅ?
- វិធីទី១ មុនពេលដែលអ្នកម្តាយលួងកូនឲ្យគេង គួរតែរៀបចំបន្ទប់ឲ្យបានល្អ ដោយមិនគួរឲ្យមានក្លិនអ្វីក្នុងបន្ទប់នោះទេ។ ជាពិសេស ពន្លឺក្នុងបន្ទប់មិនគួរឲ្យភ្លឺខ្លាំងឡើយ ដោយគួរតែបន្ថយឲ្យរាងងងឹត ទើបកូនអាចគេងលក់ស្រួល មិនរករឿង។
- វិធីទី២ អ្នកម្តាយគួរតែចេះសង្កេតមើលពីសញ្ញាដែលបង្ហាញថាកូនងងុយគេង ហើយសញ្ញាទាំងនោះមានដូចជា ស្ងាប ញីភ្នែក ឬក្រវីលក្បាលជាដើម។ នៅពេលដែលកូនកើតមានអាការៈទាំងនេះ អ្នកម្តាយគួរតែលួងកូនឲ្យគេង នោះកូននឹងឆាប់គេងលក់ស្រួលណាស់។
- វិធីទី៣ អ្នកម្តាយមិនគួរឲ្យកូនគេងថ្ងៃច្រើនទេ ដោយគួរតែនាំកូនហាត់ប្រាណ ឬធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើន ទើបយប់ឡើងកូនអាចគេងលក់បានស្រួល មិនរករឿងច្រើន ធ្វើឲ្យអ្នកម្តាយពិបាកគេង៕