សំលេងស្អក គឺត្រូវបានគេកំណត់ដោយការផ្លាស់ប្តូរមិនប្រក្រតីនៃសម្លេងរបស់អ្នកដែលមកពីការប៉ះពាល់នៃខ្សែសំលេងនៃប្រអប់សំលេង ឬបំពង់សំលេងរបស់អ្នក។ ខ្សែសំលេងរបស់អ្នកបើកចំហតាមធម្មតាមួយ។ ទោះជាយ៉ាងណាប្រសិនបើអ្នកច្រៀង ឬនិយាយខ្សែសំលេងបង្កើតជាសំលេងនៅពេលដែលពួកវាបានចូលមកជិតគ្នា។
សំលេងស្អកមានការវិវត្តឡើងនៅពេល ដែលមានស្លេស ហើម ស្ទះ ឬការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងផ្ទៃនៃប្រអប់សំលេង។ នៅពេល ដែលមានការប្រែប្រួលនូវគុណភាព កម្រិត និងកំពស់នៃសំលេងបានកើតមានឡើងវាជាពេលដែលគួរតែការព្យាបាលដោយខ្លួនឯងសំរាប់សំលេងស្អកៗនេះ ដែលការផ្ដល់យោបល់ក្នុងការព្យាបាលអាចមានដូចខាងក្រោមនេះ៖
- កំដៅៈ ផ្សើមជាលិកាបំពង់កដែលរលាកដោយកន្សែងលើស្មា ហើយដាក់ទឹកក្តៅក្នុងចានមួយនៅពីមុខអ្នក។ ស្រូបយកចំហាយនៃទឹកក្តៅដោយដកដង្ហើមជ្រៅៗ។
- ញ៉ាំសារធាតុរាវៈ រក្សាអោយបំពង់សំលេងរបស់អ្នកមានសំណើមដោយការញ៉ាំរធាតុរាវ។ ជ្រើសយកសារធាតុរាវដែលក្តៅៗ។ រក្សាជាលិកាដែលខូចខាតបានក្តៅ ហើយមានសំណើមអាចជួយកាត់បន្ថយការរលាក និងបន្ថយអាការៈមិនស្រួលផ្នែករាងកាយដែលមកពីសំលេង ដែលស្អក។ មានជម្រើសពីរដែលអាចជួយអ្នកបានគឺតែខ្ញីលាយជាមួយនឹងទឹកឃ្មុំ ឬក៏ទឹកក្តៅលាយជាមួយនឹងក្រូចឆ្មា។
- ស៊ុបក្តៅៗ ញ៉ាំស៊ុបក្តៅៗមួយចានអាចជួយបន្ថយអាការៈស្អកនេះបាន។ មីស៊ុបសាច់មាន់វា មិនត្រឹមតែបន្ថយស្អក បំពង់កដែលរលាកទេប៉ុន្តែវាក៏អាចបង្កើនប្រព័ន្ធការពាររាងកាយថែមទៀតផង។
- សំរាកៈ វាគឺជាគំនិតដ៏ល្អមួយក្នុងការទុកអោយបំពង់កររបស់អ្នកបានសំរាក។ នេះមានន័យថា កំណត់ការសន្ទនារបស់អ្នក មិនលើកទូរស័ព្ទ និងសូម្បីតែខ្សឹប។ វាជាការសំខាន់ដើម្បីផ្តល់ពេលអោយខ្លួនឯងដើម្បីបានជាសះស្បើយ។
- លាយទឹកឃ្មុំជាមួយនឹងក្រូចឆ្មាៈ លក្ខណៈសម្បត្តិក្នុងការបន្ធូរបន្ថយអាការៈនៃទឹកឃ្មុំ និងក្រូចឆ្មាអាចជួយដល់ការមានសំលេងស្អកបាន។ លាយវាបញ្ចូលគ្នា ហើយលេបវាចូលយឺតៗ។
- ញ៉ាំអាហារដែលមានជាតិអាស៊ីតទាបៈ នៅពេលដែលអ្នកមានសំលេងស្អកវាអាចបង្កអោយមានការច្រាល់អាស៊ីតពីក្រពះដូច្នេះសូមញ៉ាំអាហារទាំងឡាយណាដែលមិនសូវសំបូរសារធាតុអាស៊ីត។
- លើកកអោយខ្ពស់បន្តិចៈ ប្រសិនបើអ្នកមានសំលេងស្អកដោយសារតែការច្រាល់អាស៊ីតក្រពះ សូមគេងកល់កអោយបានខ្ពស់បន្តិចនៅពេលយប់។
- សូមនៅអោយឆ្ងាយពីអ្នកដែលជក់បារីៈ ផ្សែងបារីដែលបានមកពីផលិតផលថ្នាំជក់អាចធ្វើអោយសំលេងស្អកកាន់តែអាក្រក់។
- ចៀសវាងសារធាតុកាហ្វេអ៊ីន និងស្រាៈ សូមជៀសវាងការញ៉ាំកាហ្វេ និងគ្រឿងស្រវឹងព្រោះវាអាចធ្វើអោយស្ងួតបំពង់ក និងបង្កអោយស្អកបាន។
- ញ៉ាំតែជាមួយទឹកឃ្មុំៈ ញ៉ាំតែទឹកឃ្មុំអាចធ្វើអោយមិនមានសំលេងស្អកបាន៕